កម្ពុជា​-​ចិន ត្រូវបាន​ប្រសិទ្ធ​នាម​ជា​គំរូ នៃ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នឹង​វីរុស​កូ​វីដ​-១៩

2021/04/27 09:59:58 am        28

​ភ្នំពេញ៖ ទីប្រឹក្សានយោបាយ​នៃ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ថ្លែងថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជម្ងឺ​កូ​វីដ​–១៩ ប្រទេស​ទាំងពីរ​បាន​ជួយ​គ្នា​ពុះពារ​រាល់​ឧបសគ្គ ដោយ​បានមក​បង្ហាញ​ពី​ចំណុច​ស្នូល​នៃ​សហគមន៍​ជោគវាសនា​រួមគ្នា និង​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស សម្រាប់​សហគមន៍​អន្តរជាតិ​។​

​លោកស្រី ហ្សូ​វ វិ​ន​ស៊ី​ង (Zuo Wenxing) ទីប្រឹក្សានយោបាយ​នៃ​ស្ថានទូត​ចិន ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើង​នៅ ក្នុង​កម្មវិធី​ប្រគល់​-​ទទួល​អំណោយ ពី​សហព័ន្ធ​ស្ត្រី​ទូទាំងប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ថា ប្រទេស​ចិន និង​កម្ពុជា ជា​មិត្ត​ជិតខាង​ល្អ បងប្អូន​ល្អ ដៃគូ​ល្អ ហើយ​ប្រជាជន​ជា​ស្ត្រីភេទ​ប្រទេស​ទាំងពីរ គឺជា​បងប្អូន​ស្រី​ល្អ នឹង​គ្នា​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។ ជាក់ស្ដែង​ចាប់​តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​កូ​វីដ​–១៩ ប្រទេស​ទាំងពីរ​បាន​ជួយ​គ្នា ពុះពារ​រាល់​ឧបសគ្គ ដោយ​បាន​បង្ហាញ​ពី​ចំណុច​ស្នូល​នៃ​សហគមន៍​ជោគវាសនា​រួម រវាង​ប្រទេស​ទាំងពីរ ហើយ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​សម្រាប់​សហគមន៍​អន្តរជាតិ​។

​​​លោកស្រី បន្តថា ក្រោយពី​ប្រទេស​ចិន​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​មក គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ​ពី​ការគាំទ្រ​យ៉ាង​មុះ​មុត សម្រាប់​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​ក្នុងប្រទេស​ចិន​។

ក្នុង​នោះ ​ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ​សីហនុ ព្រះអង្គ​ទាំង​ទ្វេរ បាន​សព្វ​ព្រះរាជ​ហ​ឭ​ទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ និង​សម្ភារៈ​ជូន​ដល់​ភាគី​ចិន​។ ស្ថិត​ក្នុង​ដំណាក់កាល​នេះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាបន្ទាន់​ទៅកាន់​ប្រទេស​ចិន​, សម្តេច​បាន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​បរទេស​ដំបូង​គេ​បង្អស់ ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន ខណៈ​ពេលដែល​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​។​

​​​ក្នុង​ពិធី​នេះ​, លោក​ជំ​ទា អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រីក្រសួង​កិច្ចការនារី បាន​ថ្លែង​ផងដែរ​ថា ទំនាក់ទំនង​ទ្វេភាគី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន មាន​អាយុកាល​យូរអង្វែង ប្រៀបដូចជា​សមាជិក​ម​ហា​គ្រួសារ​តែមួយ ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រប់​កាលៈទេសៈ​, ក្នុងនោះ​ចាប់តាំងពី​ទស្សវត្ស​ទី ៩០ មក សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អ ជាមួយ​ក្រសួង​កិច្ចការនារី និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍​។

ចាប់​តាំងពី​ពេលនោះ សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន បានផ្តល់​ជំនួយ​ជា​សំភារៈ និង​ថវិកា​មកកាន់​ក្រសួង​កិច្ច​ការនារី និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ ព្រមទាំង​មាន ទស្សនកិច្ច​សិក្សា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​​សូម​បញ្ជាក់ថា​​ចាប់​តាំង​ឆ្នាំ ២០១០, ២០១៨ និង​២០២០ ក្រសួង​កិច្ចការនារី​បានរៀបចំ​ពិធី ប្រគល់​-​ទទួល​អំណោយ​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​សហព័ន្ធ​ស្ត្រី​ទូទាំងប្រទេស​ចិន សរុប​ចំនួន ០៣​ដង ក្នុង​នោះ ​សម្ភារៈ​បរិក្ខារ​សរុប​ដែល​ទទួល​បាន​រួមមាន​៖ Sharp Duplicator, Aigo Digital Camera, Lenovo E46A laptop, Lenovo Desktop, Lenovo Laser Printer, Lenovo Office Jet, Mini-bus (Jiang Ling Te Shun), ambulances (Jin Lv), និង Lenovo៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm