កូរ៉េខាងជើងមិនខ្វល់ពីពាក្យសម្ដីរបស់លោក Trump ពាក់ព័ន្ធនឹងលោក គីម ទេ

2024/07/24 10:40:32 pm        32

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានច្រានចោលការអះអាងរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការមានទំនាក់ទំនងល្អជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ដោយនិយាយថា «យើងមិនចាប់អារម្មណ៍នោះឡើយ» និងសង្កត់ធ្ងន់ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺត្រៀមរួចជាស្រេច សម្រាប់មេដឹកនាំអាមេរិកណាក៏បាន។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃពុធ (ទី២៤ ខែកក្កដា) នេះ បានអត្ថាធិប្បាយថា ទោះបីជាការខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការលើកដម្កើងពីទំនាក់ទំនងផ្ទាល់ខ្លួនក៏ដោយ ក៏ទីក្រុងព្យុងយ៉ាងនៅតែចាត់ទុកគោលនយោបាយរបស់សហរដ្ឋអាមេរិក ជាអរិភាពដដែល ហើយអតីតប្រធានាធិបតីរូបនេះ មិនសម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានដុំកំភួននោះឡើយ។

គួរបញ្ជាក់ថា នេះគឺជាការឆ្លើយតបដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីលោក Trump បានសរសើរពីទំនាក់ទំនងរបស់លោកជាមួយលោក គីម នៅក្នុងសន្និបាតគណបក្សសាធារណរដ្ឋ ជាកន្លែងដែលលោកបានលើកឡើងថា លោកមេដឹកនាំកូរ៉េខាងជើងទំនងជាចង់ឲ្យលោកត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញ។ តែយ៉ាងណាក្ដី សារព័ត៌មាន KCNA បានអះអាងថា ទំនាក់ទំនងផ្ទាល់ខ្លួន និងការទូត គឺជារឿង ២ ដាច់ដោយឡែកពីគ្នា ដោយកត់សម្គាល់ថា បរិយាកាសនយោបាយរបស់សហរដ្ឋអាមេរិក នៅតែមិនប្រែប្រួល ដោយមិនពាក់ព័ន្ធនឹងការដូរផ្លាស់រដ្ឋបាលឡើយ។

នៅឆ្នាំ២០១៧ លោក Trump បានគំរាមកំហែងបញ្ចេញ «ភ្លើងកំហឹង» ចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈដែលសារព័ត៌មាន KCNA បានប្រមាថលោកថា ជា «មនុស្សចាស់វង្វេងវង្វាន់»។ តែបន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រ នៅឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ពួកគេបានបន្ទន់ឥរិយាបថ ដោយមន្ត្រីកូរ៉េខាងជើងលើកឡើងអំពីការយល់ចិត្តគ្នា «ដ៏អស្ចារ្យ» រវាងមេដឹកនាំទាំង២។ ពួកគេបានយល់ព្រមលើការប្រកាសរំសាយអាវុធនុយក្លេអ៊ែរជាមូលដ្ឋាន ប៉ុន្តែលោក គីម មិនបានចាត់វិធានការពិតប្រាកដណាមួយ ដើម្បីកាត់បន្ថយឃ្លាំងអាវុធរបស់ខ្លួននោះទេ ជំនួសមកវិញដោយការបន្តសាកល្បងមីស៊ីល បន្ទាប់ពីការចរចារបានជាប់គាំង ក្នុងឆ្នាំ២០១៩ នៅប្រទេសវៀតណាម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm