ចិនប្រាប់បុគ្គលិកតៃវ៉ាន់របស់ក្រុមហ៊ុនពហុជាតិថា គ្មានអ្វីត្រូវខ្លាចទេ បើមិនបំពានច្បាប់

2024/07/24 10:58:23 pm        109

រដ្ឋាភិបាលចិន នៅថ្ងៃពុធ (ទី២៤ ខែកក្កដា) បានប្រាប់ថា បុគ្គលិកអ្នកកោះតៃវ៉ាន់ នៅក្រុមហ៊ុនពហុជាតិ ក្នុងប្រទេសចិន មិនមានអ្វីត្រូវភ័យខ្លាចនោះទេ ដរាបណាពួកគេមិនបំពានច្បាប់ ដោយធ្វើតាមការណែនាំពីច្បាប់ថ្មីដែលកំណត់ទោសប្រហារជីវិត នៅក្នុងករណីធ្ងន់ធ្ងរ សម្រាប់ពួកបំបែកខ្លួន «រឹងត្អឹង»។

គួរបញ្ជាក់ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាដែនដីរបស់ខ្លួន បានចេញគោលការណ៍ណែនាំថ្មី បន្ទាប់ពីមេដឹកនាំ លោក Lai Ching-te បានឡើងកាន់តំណែង កាលពីខែឧសភា ដែលទីក្រុងប៉េកាំងមិនបានលាក់បាំងពីការដែលខ្លួនមិនពេញចិត្តនឹងមេដឹកនាំថ្មីនេះ និងបានហៅលោកថា ជា «អ្នកបំបែកខ្លួន»។

ក្រោយមានការចេញគោលការណ៍ណែនាំនោះ ប្រភពបានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនបរទេសមួយចំនួន កំពុងពិចារណាផ្លាស់បុគ្គលិកអ្នកកោះតៃវ៉ាន់ចេញពីប្រទេសចិន។

តែយ៉ាងណាក្ដី ដោយនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានរំលឹកឡើងវិញថា មិនមានហេតុផល ក្នុងការព្រមានដល់អ្នករស់នៅកោះតៃវ៉ាន់ភាគច្រើននោះទេ។

អ្នកស្រីបាននិយាយថា៖ «ជនរួមជាតិអ្នកកោះតៃវ៉ាន់ភាគច្រើន ក្នុងនោះរួមទាំងបុគ្គលិកតៃវ៉ាន់ ដែលធ្វើការនៅក្នុងក្រុមហ៊ុនពហុជាតិ អាចមានអារម្មណ៍សុខស្រួលធម្មតា ក្នុងការរស់នៅក្នុងចិនដីគោក ដរាបណាពួកគេមិនចូលរួមក្នុងអំពើឧក្រិដ្ឋកម្មណាមួយ»។

រដ្ឋបាលកោះតៃវ៉ាន់ បានបង្កើនការព្រមានអំពីការធ្វើដំណើររបស់អ្នកកោះតៃវ៉ាន់ទៅប្រទេសចិន បន្ទាប់ពីការណែនាំត្រូវបានដាក់ចេញ ដោយលើកឡើងថា ពលរដ្ឋគួរតែទៅទីនោះ ប្រសិនបើចាំបាច់ខ្លាំង ដែលការប្រកាសបែបនេះបានបង្កឲ្យមានកំហឹងពីទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm