
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ (ទី២៤ ខែកក្កដា) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maxim Vladimirovich Ruzenkov បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ (២៣ កក្កដា) តាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងជើង។

នៅក្នុងវីដេអូដែលផ្តល់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះ លោក Ruzenkov ត្រូវបានគេមើលឃើញថា ត្រូវបានស្វាគមន៍ដោយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Kim Jong Gyu នៅឯអាកាសយានដ្ឋាន។
នៅមុននេះ សាព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះ នឹងចាប់ផ្ដើមមានពីថ្ងៃអង្គារដល់ថ្ងៃសុក្រ (ទី២៦ ខែកក្កដា)៕