យោងតាមទូរទស្សន៍ Al-Manar របស់ប្រទេសលីបង់ ក្រុមអ្នកតស៊ូឥស្លាមលីបង់ បានប្រកាសថា ខ្លួនបានកំណត់គោលដៅលើកន្លែងតាំងទីលំនៅTsuialរបស់ជនជាតិជ្វីហ្វ ដោយគ្រាប់រ៉ុក្កែត ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ទោះជាយ៉ាងណាក៏ដោយ ទូរទស្សន៍ Hebrew Channel 14 បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X របស់ខ្លួនថា គ្រាប់រ៉ុក្កែត បានធ្លាក់ទៅលើកន្លែងតាំងទីលំនៅ«Tsuial» ដែលបានបណ្តាល ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងន័យនេះ គេហទំព័រ Walla នៃរបបជ្វីហ្វ ក៏បានរាយការណ៍ថា គ្រាប់រ៉ុក្កែត ត្រូវបានបាញ់ចេញពីភាគីលីបង់ទៅលើកន្លែងតាំងទីលំនៅ Tsurial ក្នុងទីក្រុង Al-Jalil ដែលមិនត្រូវបានជម្លៀសចេញ រហូតមកដល់ពេលនេះ និងបានបំផ្លាញអគារមួយខ្នង។
ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការរបស់ក្រុមហេសបូឡា ក្នុងការគាំទ្រតំបន់ហ្កាហ្សា អ្នកតាំងលំនៅជ្វីហ្វ មួយចំនួនធំ ត្រូវបានបង្ខំឲ្យចាកចេញពីទឹកដីដែលអ៊ីស្រាអែលកាន់កាប់នេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ជនជាតិជ្វីហ្វ ប្រជាជនភាគច្រើនដែលនៅសេសសល់នៅក្នុងតំបន់នេះ បានទទួលរងនូវបញ្ហាផ្លូវចិត្ត និងផ្លូវអារម្មណ៍។