បណ្ដាប្រទេស EU មានបំណងពង្រីកការបង្កកទ្រព្យសម្បត្តិរុស្ស៊ីបន្ថែម ដើម្បីជួយដល់ G7 ផ្ដល់កម្ចីដល់អ៊ុយក្រែន

2024/07/25 12:51:08 am        41



សេចក្តីព្រាងឯកសារមួយរបស់សហភាពអឺរ៉ុប (EU) បានបង្ហាញថា បណ្តាប្រទេសសមាជិករបស់ប្លុកនេះ នឹងពិភាក្សាគ្នាអំពីជម្រើស ក្នុងការពង្រីកបន្ថែមនូវការដាក់ទណ្ឌកម្មលើទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ដើម្បីជួយធានាដល់ការផ្ដល់ប្រាក់កម្ចីរបស់ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) សម្រាប់ប្រទេសអ៊ុយក្រែន។

បណ្ដាមេដឹកនាំប្រទេស G7 និង EU បានព្រមព្រៀងគ្នា កាលពីខែមិថុនា ក្នុងការប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានផ្អឹបទុក ដើម្បីជួយគាំទ្រដល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។ គួរបញ្ជាក់ថា ភាគច្រើននៃទ្រព្យសម្បត្តិ ៣០០ពាន់លានដុល្លារ ត្រូវបានកាន់កាប់នៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ EU ជាពិសេសនៅក្នុងប្រទេសបែលហ្ស៊ិក។

ការដាក់ទណ្ឌកម្មទាមទារឲ្យមានការយល់ព្រមជាឯកច្ឆន្ទពីប្រទេសសមាជិក EU រៀងរាល់ ៦ខែម្តង។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការស្រុះស្រួលគ្នាតែមួយនេះ មិនអាចបន្តរក្សាឲ្យគង់វង្សបាននោះឡើយ ដែលបង្កជាហានិភ័យដល់ប្រាក់កម្ចី។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ជារឿយៗ បានពន្យារពេលការដាក់ទណ្ឌកម្មថ្មី និងការគាំទ្រសម្រាប់អ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនឹងពិចារណាជម្រើស២ នោះគឺការពង្រីកបន្ថែមទណ្ឌកម្មបើកចំហដែលត្រូវបានពិនិត្យរៀងរាល់ ១២ខែម្តង ឬរយៈពេលត្រួតពិនិត្យមានរហូតដល់ ៣ឆ្នាំ។

ជម្រើសទាំង២ នេះ ទាមទារនូវកិច្ចព្រមព្រៀងសហភាពអឺរ៉ុបជាឯកច្ឆន្ទ និងអនុវត្តតែចំពោះទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីប៉ុណ្ណោះ ក្នុងគោលបំណងធានាឲ្យមានភាពច្បាស់លាស់ និងភាពប្រាកដប្រជាផ្នែកច្បាប់ សម្រាប់ដៃគូ G7 ដែលគាំទ្រអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm