ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បាននិយាយនៅថ្ងៃពុធនេះថា នគរបាលបារាំង បានចាប់ខ្លួនបុរសជនជាតិរុស្សីម្នាក់ ដែលសង្ស័យថា មានផែនការបង្កអស្ថិរភាពក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
ការិយាល័យរដ្ឋអាជ្ញា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ ៤០ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីនគរបាល បានឆ្មក់ចូលផ្ទះរបស់គាត់ តាមសំណើរបស់ក្រសួងមហាផ្ទៃ។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ភ័ស្តុតាងដែលបានរកឃើញនៅផ្ទះរបស់គាត់ បានបង្ហាញពីការភ័យខ្លាចចំពោះចេតនារបស់គាត់ ក្នុងការរៀបចំព្រឹត្តិការណ៍ ដែលទំនងជាបង្កឲ្យមានអស្ថិរភាព ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិក»។
ទំនាក់ទំនងរវាងបារាំង និងរុស្ស៊ីកាន់តែយ៉ាប់យ៉ឺនអស់ជាច្រើនខែ ខណៈដែលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ជាអ្នករិះគន់ដ៏លេចធ្លោចំពោះការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន និងជាអ្នកគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលទីក្រុងគីវ។
អាជ្ញាធរបារាំង បានបញ្ជាក់ម្តងហើយម្តងទៀតថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ខណៈពេលដែលរុស្ស៊ី បានចាប់ខ្លួនអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ នៅក្នុងប្រទេសនេះពីបទចារកម្ម។