ក្រសួងការងារ និងក្រុមហ៊ុនបច្ចេកវិទ្យាYalongស្វែងរកកិច្ចសហការដើម្បីបង្កើនផលិតភាពការងារតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបលើការបណ្តុះបណ្តាលជំនាញ

2024/07/25 02:48:09 am        40

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Chen JiQuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងកសាងធនធានមនុស្សកម្ពុជាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្នុងបរិបទបច្ចេកវិទ្យាទំនើបដើម្បីផលិតធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពការងារខ្ពស់ដែលជាផ្នែកការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញជាក់លាក់ពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងជាការប្រែក្លាយឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលរួមក្នុងការសម្រេចទិសដៅដ៏ពិសិដ្ឋនេះ ការបំពាក់បច្ចេកវិទ្យាទំនើបនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជាកិច្ចការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាមួយដៃគូពីវិស័យឯកជនដែលមានបច្ចេកវិទ្យាទំនើបដើម្បីធានាពីប្រសិទ្ធភាព និងប្រសិទ្ធផលដែលនឹងឆ្លើយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក Chen JiQuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yalong ក៏បានគាំទ្រចំពោះឆន្ទៈនៃការធ្វើទំនើបកម្មរបស់ក្រសួងការងារដើម្បីបង្កើនផលិតភាពការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យស្របទៅនឹងតម្រូវការទីផ្សារដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន។ 

យ៉ាងណាក៏ដោយ ដើម្បីឈានដល់កិច្ចសហការជាផ្លែផ្កា ភាគីទាំងពីរបានឯកភាពក្នុងការសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីជំរុញលើការពង្រឹងសមត្ថភាពលើការកសាងធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពកាន់តែខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm