អ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានថយចុះនៅ​ត្រឹមជាង​ ១១០០នាក់

2021/09/01 08:11:57 pm        424

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះថា សព្វថ្ងៃមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក មានអ្នកជំងឺថយចុះច្រើន ពីជាង៣៦០០នាក់ ឥលូវនៅសល់តែជាង១១០០នាក់ប៉ុណ្ណោះ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រង​មណ្ឌល​ថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានបន្តថា មណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមដំណើរការក្នុង​ខែមេសា ឆ្នាំ២០២១ ដោយ​រៀប​ចំដំបូងសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាក​ព្យាបាល​មានចំនួនជាង១០០០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺស្រាល។ ប៉ុន្តែក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្កេតឃើញថា កំណើន​កើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ មានចំនួនច្រើន ជាពិសេសក្នុងរាជ​ធានីភ្នំពេញ និង​ខេត្តកណ្តាល។ ដូច្នេះរាជរដ្ឋាភិបាល ក៏បានពង្រីកមណ្ឌលព្យាបាលជំងឺកូវីដ-១៩បន្ថែមទៀត។ យើងក៏មានគោលដៅពង្រីកឲ្យបានចំនួនជិត៥០០០គ្រែ សម្រាប់មណ្ឌល​ព្យាបាល​ជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិកនេះ។

អ្នកគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានលើកឡើង​ទៀត​ថា មួយរយៈចុងក្រោយជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា មានការថយចុះ ហើយការថយចុះក៏អាច​មក​ពីមូលហេតុចំនួន០២ គឺទី១.ប្រជាជន បានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើតាមសិ្ថតិ​របស់​ក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងបានចំនួនជាង៩លាននាក់មកហើយ សម្រាប់ប្រជាជន​អាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយកុមារ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុ១៧ឆ្នាំ ក៏ចាក់វ៉ាក់សាំង បានចំនួនជិត២លាននាក់ផងដែរ។ ដូច្នេះប្រជាជន មានប្រព័ន្ធការពារខ្លួនបានប្រសើរ ធ្វើឲ្យការឆ្លងមេរោគកូវីដ-១៩ ក៏វាអាចថយចុះបន្តិតផងដែរ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី៣ សម្រាប់ជួយប្រជាជន។ ហើយសម្លឹងឃើញថា ជាទូទៅប្រជាពលរដ្ឋ ហាក់មានទម្លាប់មួយប្រសើរជាងមុនក្នុងការរស់នៅ ពិសេស​ក្នុង​បរិបទ​ជំងឺកូវីដ-១៩ ទាំងការរក្សាគម្លាត ទាំងអនាម័យ ទាំងការមិនចូលទៅកន្លែង​អ៊ូអរច្រើន ថ្វីត្បិតថាមានបុគ្គលខ្លះគាត់មិនអនុវត្ត ប៉ុន្តែតាមការសង្កេតឃើញរបស់លោកសាស្រ្តាចារ្យ គឺប្រជាពលរដ្ឋយើងបានចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ បានល្អប្រសើរច្រើន។

ជាចុងក្រោយលោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស សង្ឃឹម និងសុំឲ្យបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលគ្រប់លក្ខខណ្ឌចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងប្រជាពលរដ្ឋវ័យចាស់ សូមមកចាក់​ដូស​ជម្រុញឲ្យបានគ្រប់ៗគ្នា តាមកាលវិភាគ និងទីកន្លែងដែលគណៈកម្មការ​ចំពោះកិច្ចចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជម្រាបជូន។

ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុ១៧ឆ្នាំ ក៏សូមអញ្ជើញចូលរួមមកចាក់វ៉ាក់​សាំង​ឲ្យបានគ្រប់គ្នា ហើយអ្នកដែលមិនបានចាក់សោះ នៅសល់ខ្លះៗដែល (ដោយសារបញ្ហាសុខភាព និងបញ្ហាផ្សេងៗ) ខកខានមិនបានចាក់វ៉ាក់សាំង សូមអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ទាំងអស់គ្នា នៅតាមមណ្ឌលដែលរដ្ឋាភិបាលបានរៀបចំជូន។

ហើយក៏សុំកុំភ្លេចផងដែរ បើទោះបីបងប្អូនប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំង ៣ដូស ឬចាក់វ៉ាក់សាំង បានច្រើនគ្នាក៏ដោយ ក៏មិនមានន័យថា វាអត់ឆ្លងមេរោគកូវីដ-១៩នោះទេ គ្រាន់តែវាអាចកាត់ បន្ថយ អត្រាឆ្លង កាត់បន្ថយអត្រាឈឺធ្ងន់ ហើយក៏អាចកាត់បន្ថយអត្រាស្លាប់។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តជារៀងរាល់ថ្ងៃ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm