មកស្គាល់ពីអត្តពលិកក្មេងជាងគេបំផុត ក្នុងអូឡាំពិកលើកនេះ

2024/07/25 03:18:33 pm        163

កុមារី Zheng Haohao ជាអត្តពលិកក្មេងជាងគេបំផុត ដែល​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អឡាំពិក​លើកនេះ ក្នុងវ័យ១១ឆ្នាំ ១១ខែ។ ហើយអត្តពលិកចិនរូបនេះ នឹងមានឱកាស ក្លាយជាជើង​ឯក​អូឡាំពិក​ក្មេង​បំផុត។

កុមារីកីឡាស្កេតបត(skateboard ) Zheng Haohao របស់ប្រទេស​ចិន​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​រួច​ទៅហើយ បន្ទាប់ពីបានក្លាយជាអ្នកអូឡាំពិកក្មេងបំផុតពីប្រទេសរបស់ខ្លួនក្នុងវ័យ១១ឆ្នាំ។

យ៉ាង​នេះក្តី មិនទាន់បំបែកកំណត់ត្រាជាអត្តពលិកក្មេងបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិកទេ ដោយ ១២៨​ឆ្នាំមុន ពោលក្នុងអូឡាំពិកទំនើបលើកដំបូង ឆ្នាំ១៨៩៦នៅទីក្រុងអាថែន ប្រទេសក្រិក កីឡាករ Dimitrios Loundrasរបស់ក្រិក ចូលរួមប្រកួតនៅអាយុ១០ឆ្នាំ និង២១៨ថ្ងៃ ហើយ​ឈ្នះ​ជើ​ងឯកអូឡាំពិកមេដាយសំរឹទ្ធវិញ្ញាសាក្រុមរបាស្របក្នុងកីឡាកាយសម្ព័ន្ធ។

ប៉ុន្តែ Zheng ជាអត្តពលិកក្មេងជាងគេនៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើកទី៣៣ នៅ​ទីក្រុង​ប៉ារីស​២០២៤នេះ ដែលចាប់ផ្តើមប្រកួតបណ្ដើរៗពីថ្ងៃពុធ ទី២៤ ខែកក្កដាលើប្រភេទ​កីឡា​មួយ​ចំនួន​។

Zheng កក់កៅអីព្រឹត្តការណ៍៤ឆ្នាំម្តងនេះ បន្ទាប់ពីទទួល​បានជោគជ័យ​ក្នុង​វគ្គជម្រុះ​នៅ​ទីក្រុង​ប៊ុយ​ដាប៉ែស ប្រទេសហុងគ្រី និងទីក្រុងសៀងហៃ ចិន។

ទន្ទឹមនឹងនេះ កីឡាការិនីវ័យក្មេងរបស់ចិនរូបនេះអាចនឹងបំបែកឯតទគ្គកម្ម ដ៏ធំមួយ​ដែល​សាង​ដោយ​កីឡាការិនី Inge Sorensenរបស់ដាណឺម៉ាក​ឈ្នះមេដាយ​សំរឹទ្ធ​ប្រភេទ​កីឡាហែល​ទឹក​ក្នុង​វិញ្ញាសា​ហែល​២០០ម៉ែត្រ(ឯកត្តជន) ក្នុងវ័យ១២ឆ្នាំ និង២៤ថ្ងៃកាលពីឆ្នាំអូឡាំពិកបែរឡាំង អាល្លឺម៉ង់ឆ្នាំ១៩៣៦ ប្រសិនបើគេឈ្នះមេដាយ និងក្លាយជាជើងឯកអូឡាំពិកក្មេងបំផុត។

Zheng អ្នកខេត្តហ្គង់តុង ចាប់ផ្តើមជិះស្តេតបត នៅអាយុប្រាំពីរឆ្នាំ។ គេបាន​ចាប់​ផ្តើម​ហាត់​នៅ​ក្លឹប​មួ​យដែ​ល​គ្រប់គ្រងដោយ លោក Chen Wanqin ដែលជាឪពុករបស់ Chen Ye ដែល​ជា​ម្ចាស់ជើងឯកកីឡាអាស៊ី Asian Games។ Wei Naizhang អតីត គ្រូ បង្វឹក របស់ Zheng បាន និយាយ​ថាគេជាអ្នករៀនឆាប់ចេះរហ័ស ហើយមិនបោះបង់ដោយងាយឡើយ។

Zheng មានភាពក្លាហាននៅក្នុងកម្មវិធីជម្រុះអូឡាំពិកហុងគ្រីដោយធ្វើបានពិន្ទុខ្ពស់បំផុត ៧២.៦ លើសពិន្ទុជម្រុះអប្បបរមា៦៧.៣៤ក្នុងជុំចុងក្រោយ។

Zheng នឹងក្លាយជាអត្តពលិកម្នាក់ក្នុងចំណោម អត្តពលិក​ជា​ច្រើន​ដែល​ត្រូវ​តាម​ដាន​ខណៈ​ដែល​ត្រូវ​បង្ហា​ញជំនាញក្នុងអូឡាំពិកនេះ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm