ជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup)៖ ទោះបីវាយបកឈ្នះក្រុម Young Elephants របស់ឡាវ រហូតដល់ ៥-១ ក្នុងជំនួបវគ្គជម្រុះជើងទី២ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Championship Shopee Cup ឆ្នាំ២០២៤/២៥ ក៏ពិតមែន ប៉ុន្ដែគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz ថា ក្រុមមិនទាន់ធ្វើបានល្អនោះទេ ពោលគឺត្រូវការពង្រឹងបន្ថែម ដើម្បីត្រៀមប្រកួតប្រជែងកាន់តែខ្ពស់នៅវគ្គចែកពូល។

ព្រះខ័នរាជស្វាយរៀង ឈ្នះ Young បានឡើងទៅវគ្គចែកពូល ពូលA ជាមួយក្លឹបថៃ BG Pathum United Terengganu Football Clubរបស់ម៉ាឡេស៊ី PSM Makassar របស់ឥណ្ឌូណេស៊ី Thanh Hoa Football Clubរបស់វៀតណាម និងក្លឹបសហភាពមីយ៉ាន់ម៉ា Shan United ដែលបានយកឈ្នះ Kasuka ៣ទល់១ ជើងទី២។
ការប្រកួតក្នុងពូលផ្តើមពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយប្រកួតដំបូង ព្រះខ័នរាជធ្វើដំណើរទៅទឹកដីម៉ាឡេស៊ីជួបក្លឹប Terengganu នៅពហុកីឡដ្ឋាន Sultan Mizan Zainal Abidin៕

