អតីតអ្នកប្រឆាំង និងពលរដ្ឋខ្មែរគ្រប់ទិសទីចេញវិដេអូឃ្លីប​គាំទ្រសារពិសេស​របស់​សម្តេចតេជោស្តីពីCLV

2024/07/25 09:47:01 am        145

អតីតសកម្មជនគណបក្សជំទាស់ និងបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី នាថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៤នេះ បានចេញវិដេអូឃ្លីបជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា ប្រកាសគាំទ្រ​សារ​ពិសេស​រ​បស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ រវាងកម្ពុជា-ឡាវ និងវៀតណាម ដែល​ហៅកាត់ថាCLV ហើយជាមួយគ្នា នោះពួកគេក៏បានថ្កោលទោសជនណាដែលបានញុះញង់ និង​បំភ្លៃ​ការ​ពិតចំពោះកិច្ចប្រតិបត្តិការនេះដែរ។

តាមរយៈវិដេអូឃ្លីប របស់អតីតមន្រ្តីគណបក្សប្រឆាំង និងពលរដ្ឋខ្មែរទាំង​នោះ​បាន​លើក​ឡើង​ថា​សូម​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និង​បំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជានោះ។

វិដេអូឃ្លីបទាំងនោះបានលើកឡើងទៀតថាក្នុងនាមប្រជាពលរដ្ឋខ្មែរ «យើង​សូម​ប្រកាស​ថ្កោល​ទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និង​ដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូម​បន្ត​ចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តកម្មវិធី និងគម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ និងវៀតណាមនេះដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាដើម»។

សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋ​មន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបីនេះ ធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមក​ដល់​ឆ្នាំ​២០២៤​នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន​១១​លើក​រួច​មក​ហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និង​ការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និង​ការ​ដោះ​ស្រាយ​បញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជា​ការ​តភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍ ដែល​ជា​គ្រឹះ​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំង​ប្រទេស​ផងដែរ​។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមាន​ប្រសិទ្ធ​ភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការ​ជួញ​ដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

បើតាមសារ​ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា កម្ពុជា បានទទួ​ល​ផល​ច្រើន​ជាង​ប្រទេស​ឡាវ និងវៀតណាម ចំពោះក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រី​កោណ ​ដែលហៅកាត់ថា CLV ខណៈផ្តួចផ្តើមឲ្យមានក្របខណ្ឌនេះគឺសម្តេចតែម្តងពុំមែនភាគី វៀតណាមដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។

តាមរយៈ​ផ្ញើសារពិសេសជូនដល់បងប្អូនប្រជាពលរដ្ឋនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ទាក់​ទង​នឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)នោះ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើងថា​ក្រោយ​បង្កើត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​(CLV)​ក្នុង​ឆ្នាំ​១៩៩៩​នោះ គឺបានជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងបីបានច្រើន ខណៈ​ប្រជាពលរដ្ឋខ្លះមានបញ្ហាសុខភាព ជាពិសេសស្រ្តីមាន ផ្ទៃពោះគឺ​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា បន្ទាប់ពីធ្វើនូវហេដ្ឋារចនាសម្ព័ន្ធស្រួលហើយនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am