បាល់ទាត់៖ ខ្សែបម្រើអង់គ្លេស Jordan Henderson បានចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយក្រុមហង្សក្រហម Liverpool ដែលនឹងរក្សារូបគេនៅ Anfield ដល់ឆ្នាំ២០២៥។ កីឡាករវ័យ ៣១ឆ្នាំដែលជាប្រធានក្រុមរូបនេះបានបង្ហាញខ្លួនសរុបនៅ Liverpool ៣៩៤ប្រកួត ខណៈកិច្ចសន្យាចាស់របស់គេនៅសល់ ២ឆ្នាំទៀត។

Jordan Henderson គឺជាកីឡាករ Liverpool មួយរូបទៀតដែលបានបន្តកិច្ចសន្យាបន្ទាប់ពី Fabinho និង Andy Robertson។ ចាប់តាំងពីមកដល់ Liverpool នៅឆ្នាំ២០១១ ពី Sunderland, Jordan Henderson បានឈ្នះជើងឯកសំខាន់ៗ ៥ ជាមួយ Liverpool ដែលចាប់ផ្តើមពី League Cup នៅឆ្នាំ២០១២ ស្ថិតក្រោមការដឹកនាំរបស់លោក Kenny Dalglish នៅពេលនោះ។ ក្នុងនាមជាប្រធានក្រុម Henderson បានលើកពាន English Premier League ជាលើកដំបូងរបស់ Liverpool ក្នុងរយៈពេល ៣០ឆ្នាំក៏ដូចជាលើកពាន UEFA Champions League, UEFA Super Cup និង FIFA Club World Cup៕
អត្ថបទ៖នាង សុភាវុធ