អាមេរិក បញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងផ្តល់ចម្លើយពីកំហុសយន្តហោះ Boeing 737

2024/07/25 05:35:14 pm        190

ក្រសួងយុត្តិធម៌ បាននិយាយថា ក្រុមហ៊ុន Boeing បានយល់ព្រមផ្តល់ចម្លើយពីភាពមានទោស ចំពោះការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំបទព្រហ្មទណ្ឌ និងបង់ប្រាក់ពិន័យចំនួន២៤៣,៦លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនផលិតយន្តហោះមួយនេះ បានបំពានកិច្ចព្រមព្រៀងកាត់ទោសដែលបានពន្យាពេលកាលពីឆ្នាំ២០២១ នេះបើយោងតាមឯកសាររបស់តុលាការ កាលពីថ្ងៃពុធ។

ក្រុមហ៊ុន Boeing កាលពីថ្ងៃទី ៧ ខែកក្កដា បានព្រមព្រៀងជាគោលការណ៍ក្នុងការផ្តល់ចម្លើយពីភាពមានទោស ចំពោះការឃុបឃិតបន្លំរដ្ឋបាលអាកាសចរណ៍សហព័ន្ធ បន្ទាប់ពីរដ្ឋាភិបាល បាននិយាយថា ក្រុមហ៊ុនផលិតយន្តហោះមួយនេះ បានធ្វើការបង្ហាញមិនពិត អំពីកម្មវិធី software សំខាន់ៗសម្រាប់ យន្តហោះ 737 MAX ។

ក្រុមគ្រួសារជនរងគ្រោះ ៣៤៦នាក់ ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Boeing 737 MAX ចំនួនពីរគ្រឿងកាលពីឆ្នាំ២០១៨និងឆ្នាំ២០១៩ នឹងអាចប្តឹងជំទាស់ នៅមុនពេលចៅក្រម លោក Reed O'Connor ត្រូវសម្រេចថាតើ ត្រូវទទួលយកកិច្ចព្រមព្រៀងនេះ និងដើម្បីកំណត់ថាតើក្រុមហ៊ុន Boeing ផ្តល់សំណងដល់ក្រុមគ្រួសារអ្នកស្លាប់ ដោយរបៀបណា។

ក្រុមហ៊ុន Boeing បាននិយាយថា យើងនឹងបន្តធ្វើការប្រកបដោយតម្លាភាពជាមួយនិយតកររបស់យើង ខណៈយើងមានវិធានការសំខាន់ៗសម្រាប់ក្រុមហ៊ុន Boeing ដើម្បីពង្រឹងបន្ថែមទៀតនូវកម្មវិធីសុវត្ថិភាព គុណភាព និងការបំពេញបន្ថែមរបស់យើង។

ឯកសារបាននិយាយថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុនផលិតយន្តហោះ បានយល់ព្រមចំណាយយ៉ាងហោចណាស់៤៥៥លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីបង្កើនកម្មវិធីសុវត្ថិភាព និងកម្មវិធីបំពេញបន្ថែម។

ឯកសារបាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Boeing នឹងត្រូវជួបជាមួយសាច់ញាតិរបស់អ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ MAX ក្នុងរយៈពេល៤ខែ បន្ទាប់ពីការកាត់ទោស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm