ចំហេះព្រៃរាលដាលពាសពេញភាគខាងលិចសហរដ្ឋអាមេរិក ជំរុញឱ្យមានការជម្លៀស

2024/07/25 05:52:37 pm        78

ចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញភាគខាងលិចសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ (២៤ កក្កដា) ដោយជំរុញឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន រួមជាមួយនឹងការបិទផ្លូវហាយវេជាច្រើនកន្លែង និងបំផ្លាញផ្ទៃដីរាប់ម៉ឺនហិកតា។

ក្រសួងដឹកជញ្ជូនរបស់រដ្ឋបាននិយាយថា ចំហេះព្រៃដែលគេឱ្យឈ្មោះថា ដឺកឃី (Durkee) ក្នុងរដ្ឋ អហ្គិន (Oregon) បានបិទផ្លូវហាយវេអន្តររដ្ឋលេខ៨៤ (Interstate 84) នៅភាគខាងកើតនៃរដ្ឋក្នុងទិសដៅទាំងពីរកាលពីថ្ងៃអង្គាររវាងទីក្រុង អនថារីអូ (Ontario) និងទីក្រុង បេកឃឺ (Baker City) ដោយព្រមានថា «ភ្លើងកំពុងឆាបឆេះយ៉ាងលឿនឆ្ពោះទៅរកផ្លូវហាយវេនេះក្នុងទីតាំងជាច្រើនទៀត »។

ចំហេះ Durkee ដែលជាចំហេះព្រៃដ៏ធំបំផុតនាពេលបច្ចុប្បន្ននៅក្នុងរដ្ឋ Oregon ត្រូវបានបង្កឡើងដោយរន្ទះ ហើយត្រូវបានគេដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា។ វាបានឆេះពាសពេញផ្ទៃដីជាង ៩ម៉ឺនហិចតា ជាមួយមិនទាន់អាចគ្រប់គ្រងបានឡើយគិតត្រឹមថ្ងៃពុធ។ បច្ចុប្បន្នមានចំហេះសកម្មចំនួន ១១៥កន្លែង នៅក្នុងរដ្ឋនេះបើយោងតាមអង្គភាពតាមដានចំហេះព្រៃរបស់រដ្ឋ។

នៅរដ្ឋវ៉ាស៊ីនតោន (Washington) និងកាលីហ្វ័រនីញ៉ា (California) ក៏មើលឃើញចំហេះព្រៃផងដែរ ដែលនាំឱ្យមានការជម្លៀសចេញ និងគំរាមកំហែងដល់រោងចក្រឧស្ម័នធម្មជាតិ។ សេវាព្រៃឈើរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃអង្គារថា ផ្ទៃដីព្រៃឈើជាតិរាប់លានហិចតានៅទូទាំងរដ្ឋ Oregon និង Washington «កំពុងបន្តមើលឃើញលក្ខខណ្ឌព្រៃឈើស្ងួតធ្ងន់ធ្ងរ» គួបផ្សំនឹងព្យុះរន្ទះ ដែលជំរុញឱ្យមាន «កំណើននៃចំហេះព្រៃយ៉ាងឆាប់រហ័ស»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm