និស្សិតទំនាក់ទំនងអន្តរជាតិមើលឃើញសារៈប្រយោជន៍ច្រើនដែលកម្ពុជាអាចទទួលពីកិច្ចសហប្រតិបត្តិការ CLV

2024/07/25 11:51:55 am        647

និស្សិតសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មើលឃើញ​ពី​អត្ថ​ប្រយោជន៍​ជាច្រើន ដែលកម្ពុជាអាចទទួលបានពីកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ការមើលឃើញពីអត្ថប្រយោជន៍នេះ គឺផ្អែក​លើ​ចំណេះ​ដឹង​ជំនាញ​សិក្សារបស់ខ្លួន ដែលសិក្សាស៊ីជម្រៅលើបញ្ហាទំនាក់ទំនងអន្តរជាតិ។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ដែលមានការជជែកវែកញែកជាច្រើន​លើបណ្ដាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ម​ក​នេះ​។ ការចែករំលែក ការលើកឡើងមានភាពផ្សេងគ្នាៗ ទៅតាមការយល់ឃើញរបស់បុគ្គលនីមួយៗ។ សម្រាប់​និស្សិតសិក្សាលើមុខជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជា​និស្សិត​មានចំណេះដឹង មានការសិក្សាស៊ីជម្រៅលើបញ្ហាទំនាក់ទំនងអន្តរជាតិ លើកឡើង​ពី​ការ​សាទរ ដោយពួកគេមើលឃើញពីសារប្រយោជន៍ច្រើន ដែលកម្ពុជា​អាច​ទទួល​បាន​ពី​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

អត្ថប្រយោជន៍ដែលក្រុមនិស្សិតមើលឃើញរាប់បញ្ចូលទាំងផ្នែកសន្តិសុខ ផ្នែកសេដ្ឋកិច្ច និង​វិស័យ​ជា​ច្រើន​ទៀត​។ ក្រុមនិស្សិតលើកឡើងថា កិច្ចសហប្រតិបត្តិការ​តែង​កើត​មាន​ឡើង​សម្រាប់​ប្រទេស​ដែល​មានព្រំដែនជាប់គ្នា មិនមែនមានតែសម្រាប់កម្ពុជានោះទេ។ ក្នុងនាមជាយុវជន ជា​អ្នក​សិក្សា ពួកគេគាំទ្រដែលប្រជាពលរដ្ឋក៏ដូចជាយុវជន មានការចាប់រអាម្មណ៍ខ្លាំងលើ រឿង​កិច្ច​សហប្រតិបត្តិការនេះ។ យ៉ាងណាម៉ិញ ពួកគេសំណូំពរ ឱ្យមានការសិក្សា ស្វែងយល់​ឱ្យ​បាន​ច្បាស់​លម្អិត ដើម្បីចៀសវាងការយល់ខុស។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាគំនិត​ផ្ដួច​ផ្ដើម​ដោយ​ផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំកំពូលដំបូង ត្រូវ​បានរៀបចំឡើងតាំងពីឆ្នាំ ១៩៩៩ មកម្លេះ ដោយធ្វើឡើងនៅទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ក្រោម​វត្តមានអតីតនាយករដ្ឋមន្ត្រីនៃប្រទេសទាំង កម្ពុជា វៀតណាម និងឡាវ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ច​ព្រម​ព្រៀង​ចំនួន​៥រួមមាន៖ ១- កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើ​ឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ២-កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា។ ៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម។ ៤- អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ និង ៥- អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕អត្ថបទ៖ គឹម​ ហុក 


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am