បាល់ទាត់៖ ខ្សែប្រយុទ្ធអ៊ីតាលី Moise Kean បានវិលត្រលប់ទៅកាន់ក្រុមសេះបង្កង់ Juventus វិញក្នុងកិច្ចសន្យាខ្ចីជើង ២ឆ្នាំពីក្លិបអង់គ្លេស Everton។ កិច្ចសន្យានោះដែរក៏មានអមភ្ជាប់ជាមួយលក្ខខណ្ឌទិញផ្តាច់កីឡាករវ័យ ២១ឆ្នាំរូបនេះក្នុងតំលៃ ២៤លានផោននៅរដូវក្តៅឆ្នាំ២០២៣។

Moise Kean បានត្រលប់ទៅកាន Juventus វិញពីរឆ្នាំបន្ទាប់ពីចាកចេញមកកាន់ Everton ក្នុងតំលៃ ២៥លានផោន។ Moise Kean ជាកីឡាករយុវជនថ្នាលរបស់ Juventus តាំងពីអាយុ ១០ឆ្នាំ និងបានឡើងមកលេងក្រុមធំនៅឆ្នាំ២០១៦ ក្នុងវ័យទើបតែ ១៦ឆ្នាំ។ Moise Kean បង្ហាញខ្លួនបាន ២១ប្រកួតនៅ Juventus រកបាន ៨គ្រាប់មុនពេលចាកចេញទៅកាន់ Everton នៅឆ្នាំ២០១៩។ ជាមួយ Everton, Kean បង្ហាញខ្លួនបាន ៣៩លើករកបាន ៤គ្រាប់ តែក្នុងចំណោម ៣៩លើកនោះមាន ២៦លើកជាកីឡាករបម្រុង។ Moise Kean បានចំណាយពេល ១រដូវកាលមុនជាមួយ Paris Saint Germain បង្ហាញខ្លួនបាន ៣៦ប្រកួតរកបាន ១៦គ្រាប់៕
អត្ថបទ៖នាង សុភាវុធ