ឯកឧត្តម ឈឹម ឃិនដារ៉េត៖ ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ត្រូវធ្វើ​ឡើង​​ជាពហុវិស័យ

2024/07/25 07:50:50 pm        164

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជា​ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស បានអៈអាងថា ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍​នៅ​ក​ម្ពុជា ធ្វើឡើងជាពហុវិស័យ ដោយរួមបញ្ចូលទាំងផ្នែកសុខាភិបាល និងទាំងផ្នែក​មិនមែន​សុខាភិបាល ដែលតម្រូវឱ្យយើងបន្តប្រឹងប្រែងរួមគ្នាសម្រេច​នូវ​គោលដៅ​ដែល​បានកំណត់​ក្នុង​គោល​នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​បច្ចេកទេស​លើកទី៧ ស្តីពី៖ «បច្ចុប្បន្នភាពនៃការអនុវត្តការផ្តល់សេវាប្រិព (PrEP) នៅកម្ពុជា» ដែលមាន​សមាជិក សមាជិកា ចូលរួមមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រមាណ ៧០រូប តាមរយៈ​ដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានបន្តថា ការងារបង្ការ គឺជាយុទ្ធ​សាស្ត្រ​ចម្បង​ក្នុង​ការងារ​សុខ​ភាព​សាធារណៈ ហើយក៏ជាមូលដ្ឋានគ្រឹះ​ក្នុង​ការឆ្ពោះទៅ​សម្រេច​នូវ​គោលដៅ​ការ​គ្រប​ដណ្តប់​សុខភាព​សកល។ ឯកឧត្តមបណ្ឌិត បានជំរុញលើក​ទឹកចិត្តឱ្យសមាជិក​ក្រុមប្រឹក្សា​បច្ចេកទេស​ដែល​អនុវត្តផ្ទាល់លើការងារអេដស៍ លើកពីបទពិសោធន៍រួមជាមួយនឹងឧបសគ្គនានា ក្នុងការ​អនុវត្ត​ការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីរកវិធីសាស្ត្រ​ឆ្លើយតប​ឱ្យ​បាន​ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានសង្កត់ធ្ងន់ថា កិច្ចសហការរវាងអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួង​សុខាភិបាល រួមនិងអង្គការយូអិនអេដស៍ (UNAIDS) បានសង្កេតឃើញថាក្នុងទិន្នន័យ​នៃ​អ្នកឆ្លង​មេរោគអេដស៍ ថ្មី មានការថយចុះ។ កម្ពុជា បានកាត់បន្ថយការចម្លងថ្មីនៃមេរោគអេដស៍ ពី១៤០០នាក់ ក្នុងឆ្នាំ២០២២។ ពី១៣០០នាក់ ក្នុងឆ្នាំ២០២៣ និងពី១២០០នាក់ ក្នុង​ឆ្នាំ​២០២៤ ចំណែកចំនួនអ្នកស្លាប់ ១១០០នាក់(ឋិតនៅក្នុងចំនួនដដែល) ជាពិសេស​ដោយ​មាន​ការ​យក​ចិត្តទុកដាក់ និងទប់ស្កាត់ ចំពោះការឆ្លងមេរោគអេដស៍ ពីម្តាយ ទៅទារក មានការថយ​ចុះ​។ បើទោះបីជាយើងទទួលបានភាពជោគជ័យ ប៉ុន្តែយើងក៏នៅមានកត្តាប្រឈមមួយចំនួន ជាពិសេស​ក្រុមប្រជាជនគន្លឹះ នៅតែជាបញ្ហាដដែល ពុំទាន់មានការប្រែប្រួល។

សូមបញ្ជាក់ផងដែរថា របៀបវារៈនៃកិច្ចប្រជុំ គឺពិនិត្យ និងពិភាក្សា​លើកា​រ​អនុវ​ត្តការ​បង្ការ​នៃ​ឆ្លង​មេរោគ​អេដស៍តាមវិធីសាស្ត្រលេបថ្នាំបង្ការមុន នៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP)។ ប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្តសេវាផ្តល់ឱសថ PrEP ដោយឥតគិតប្រាក់ នៅឆ្នាំ២០១៩ តាមរយៈឯកសារគោលគំនិតស្តីអំពីការអនុវត្តវិ​ធី​លេបថ្នាំ​បង្ការ​ជាមុន​នៅ​ពេល​ប្រព្រឹត្ត​ប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) នៅព្រះរាជាណាចក្រកម្ពុជា រៀបចំដោយ​ក្រសួង​សុខាភិបាល នៅខែមីនា ឆ្នាំ២០១៩។ ការប្រើប្រាស់ឱសថ PrEP ត្រូវបានផ្តល់អនុសាសន៍​ដោយ​អង្គការសុខភាពពិភពលោក (WHO) គឺជាផ្នែកមួយនៃវិ​ធី​សាស្រ្ត​បង្ការ​មេរោគ​អេដស៍​ដែល​មាន​លក្ខណៈគ្រប់ជ្រុងជ្រោយ វិធីសាស្ត្រនេះ មានសុវត្ថិភាពខ្ពស់ និងមានអត្រាភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគអេដស៍កម្រិតទាប។ ប្រទេសលោកខាងលិចជាច្រើនរួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង បែលហ្ស៊ិក និង ហូឡង់ បានយល់ស្របតាមអនុសាសន៍អង្គការ WHO និងបាន​ដាក់​បញ្ចូលការបង់ថ្លៃសេវា PrEP ទៅក្នុងសេវាធានារ៉ាប់រងសុខភាព ឬការបង់ថ្លៃដោយខ្លួនឯង៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm