តុលាការទីក្រុងហុងកុង (Hong Kong) នៅថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) នេះបានច្រានចោលសំណើពីក្រុមផ្លូវច្បាប់របស់អ្នកប្រជាធិបតេយ្យដែលជាប់ពន្ធនាគារ លោក ជីមមី ឡៃ (Jimmy Lai) ដើម្បីបញ្ចប់ការកាត់ក្តីសន្តិសុខជាតិរបស់លោក ដោយនិយាយថារដ្ឋអាជ្ញាមានភស្តុតាងបឋមគ្រប់គ្រាន់សម្រាប់ដំណើរការកាត់ក្តី។

ចៅក្រមសន្តិសុខជាតិ ៣រូបបានសម្រេចឱ្យលោក Lai ត្រូវផ្ដល់ចម្លើយក្នុងការកាត់ទោសសន្តិសុខជាតិដែលអាចឃើញលោកជាប់ពន្ធនាគារមួយជីវិត ប្រសិនបើត្រូវបានកាត់ទោស។

លោក Lai ដែលមានវ័យ ៧៦ឆ្នាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់ចំនួនពីរករណី ដែលអាចមានទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទសមគំនិតក្នុងការឃុបឃិតជាមួយកងកម្លាំងបរទេស និងបទចោទប្រកាន់សមគំនិតក្នុងការបោះពុម្ពផ្សាយការបំបះបំបោរ។
ប្រព័ន្ធផ្សព្វផ្សាយរបស់មហាសេដ្ឋីរូបនេះ ដែលត្រូវបានបង្ខំឱ្យបិទនៅខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីបុគ្គលិកជាន់ខ្ពស់ត្រូវបានចាប់ខ្លួន ក៏ប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នានេះដែរ៕