លោកស្រី Harris ព្រមានស្ត្រីស្បែកខ្មៅថា លោក Trump គឺជាការគំរាមកំហែងដល់ក្រុមគ្រួសារពួកគេ

2024/07/25 08:42:17 pm        122

អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានថ្លែងកាលពីថ្ងៃ(២៤ កក្កដា) ទៅកាន់ប្លុកបោះឆ្នោតដ៏ស្មោះត្រង់បំផុតរបស់គណបក្សប្រជាធិបតេយ្យគឺស្ត្រីស្បែកខ្មៅ ដោយប្រាប់ទស្សនិកជនជាច្រើនពាន់នាក់នៅក្នុងរដ្ឋ អ៊ីនឌីអាណាផូលីស (Indianapolis) ថា របៀបវារៈរបស់លោក Donald Trump តំណាងឱ្យ «ការវាយប្រហារទាំងស្រុងទៅលើកូនៗ ក្រុមគ្រួសារ និងអនាគតរបស់ប្រជាជនស្បែកខ្មៅនៅអាមេរិក»។

សុន្ទរកថារបស់លោកស្រី Harris ដែលបានថ្លែងនៅក្នុងសន្និបាតមួយរបស់អង្គការ ហ្សេតា ហ្វី បេតា (Zeta Phi Beta) ដែលជាក្លិបជនជាតិស្បែកខ្មៅដ៏លេចធ្លោបំផុតមួយ បានដាក់ចេញនូវ «ជម្រើសរវាងចក្ខុវិស័យពីរផ្សេងគ្នាសម្រាប់អាមេរិក»។

ចក្ខុវិស័យទីមួយរបស់លោកស្រី គឺនឹងកសាងសមិទ្ធិផលដ៏ធំបំផុតរបស់រដ្ឋបាលលោក Joe Biden ដោយការពង្រីកលទ្ធភាពទទួលបានការថែទាំសុខភាព ការបញ្ចុះថ្លៃថ្នាំតាមវេជ្ជបញ្ជា កាត់បន្ថយភាពក្រីក្ររបស់កុមារ និងបង្កើតសេដ្ឋកិច្ចដែល «មានផលល្អសម្រាប់បុគ្គលិក»។

ចក្ខុវិស័យមួយទៀតដែលទំនងជារបស់លោក Trump លោកស្រី Harris បានព្រមានថានឹងជាការវិលត្រឡប់របស់សហរដ្ឋអាមេរិក ទៅកាន់ «អតីតកាលដ៏ខ្មៅងងឹត» ដោយមានការកាត់បន្ថយក្នុងវិស័យថែទាំសុខភាព និងការបំបាត់ក្រសួងអប់រំ។ ថ្វីត្បិតតែអនុប្រធានាធិបតីរូបនេះស្ទើរតែមិនបាននិយាយឈ្មោះលោក Trump ក៏ដោយ សុន្ទរកថារបស់លោកស្រីគឺជាការខិតខំប្រឹងប្រែងយ៉ាងច្បាស់លាស់ដើម្បីធ្វើអ្វីដែលគណបក្សប្រជាធិបតេយ្យបានសង្ឃឹមជាច្រើនខែមកហើយគឺដើម្បីផ្ដួលលោក Trump៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm