អ្នកគាំទ្រអតីតប្រធានាធិបតី លោក Donald Trump មានទំនុកចិត្តថា បេក្ខជនរបស់ពួកគេនៅតែមានអ្វីដែលខ្លួនត្រូវការ ដើម្បីយកឈ្នះលើគណបក្សប្រជាធិបតេយ្យនៅក្នុងខែវិច្ឆិកាខាងមុខនេះ ទោះបី អនុប្រធានាធិបតី លោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីក៏ដោយ។

អ្នកគាំទ្រ លោក Trump នាងTeresa Dearnley បាននិយាយថា ពិតណាស់ នាងចង់និយាយថា នាងអាណិតអ្នកប្រជាធិបតេយ្យ ប៉ុន្តែពួកគេបានរើសយកដោយខ្លួនឯង នៅក្នុងជំហរនេះ។
បន្ទាប់ពីចំណាយពេលជាច្រើនក្នុងយុទ្ធនាការវាយលុកលើលោក Biden ក្នុងវ័យចំណាស់ និងទន់ខ្សោយ លោក Trump ក្នុងវ័យ៧៨ឆ្នាំ ពេលនេះត្រូវប្រឈមមុខជាមួយបេក្ខជនវ័យក្មេង លោកស្រី Harris អាយុ៥៩ឆ្នាំ ជាស្ត្រីស្បែកខ្មៅដំបូងគេ និងជនជាតិអាមេរិក-អាស៊ី ដែលកាន់តំណែងជាអនុប្រធានាធិបតី។

ដោយផ្តល់កម្លាំងដល់សមាជិកគណបក្សប្រជាធិបតេយ្យ ស្ត្រីដំបូងគេរូបនេះនឹងដណ្តើមយកសេតវិមាន ដែលលោកស្រី Harris បានបង្រួបបង្រួមគណបក្សយ៉ាងឆាប់រហ័សនៅពីក្រោយលោកស្រី ខណៈយុទ្ធនាការរបស់លោកស្រី និយាយថា រៃអង្គាសប្រាក់បានចំនួន១២៦លានដុល្លារ ចាប់តាំងពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ដោយ៦៤% នៃម្ចាស់ជំនួយ បានចូលរួមចំណែកដំបូងរបស់ពួកគេ ក្នុងយុទ្ធនាការឆ្នាំ២០២៤ នេះ។
ប៉ុន្តែអ្នកគាំទ្រ លោក Trump បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា លោកស្រី Harris មិនឈ្នះនោះទេ។ អ្នកគាំទ្រ Trump លោក Andrew Douglas បាននិយាយថា លោកសូមជូនពរឱ្យអនុប្រធានាធិបតី លោកស្រី Kamala Harris មានសំណាងល្អ ប៉ុន្តែ លោក Donald Trump នឹងទម្លាក់លោកស្រីចេញ ដោយគ្មានការសង្ស័យ។
ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងIpsos ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ បង្ហាញថា លោកស្រី Harris ទទួលបានពិន្ទុនាំមុខពីរភាគរយលើលោក Trump ៤៤% ទល់នឹង ៤២% ។
ការស្ទង់មតិរបស់ CNN ដែលធ្វើឡើងដោយសាវា SSRS បានបង្ហាញថា លោក Trump នាំមុខលោកស្រី Harris ៤៩% ទល់នឹង ៤៦% ។