ប្រធានអង្គការ Halo Trust កោតសសើរអាជ្ញាធរមីនកម្ពុជាក្នុងកិច្ចគាំទ្រភាពជាដៃគូ និងសហការជិតស្និទ្ធលើសកម្មភាពមីនមនុស្សធម៌

2024/07/25 10:16:01 pm        148

ភ្នំពេញ ៖ លោក Miles Hawthorn ប្រធានអង្គការ Halo Trust បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកោតសសើរអាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រភាពជាដៃគូ និង កិច្ចសហការយ៉ាងជិតស្និទ្ធលើកម្មវិធីសកម្មភាពមីនមនុស្ស ធម៌របស់អង្គការ Halo Trust នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំយ៉ាងរឹងមាំរបស់អាជ្ញាធរមីនក្នុងការគ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេសកម្ពុជាផងដែរ។ 

ការថ្លែងកោតសសើរនេះខណៈលោក Miles Haw thorn ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និង ជម្រាបលា ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមមន្ត្រីនិងជាអនុប្រធានទី១ អាជ្ញាធរមីន និង ទទួលស្វាគមន៍ចំពោះលោក Tobias Wehitt ត្រូវបានជ្រើសតាំងជាប្រធានអង្គការ Halo Trust (ថ្មី) ប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។

លោក Miles Hawthorn បានបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ហើយទោះបីលោកបានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តែងតែស្ថិតក្នុងបេះដូងរបស់គាត់ជានិច្ច។ 

ក្នុងឱកាសនោះ តាងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស ៣២២ .០១៥ គ្រាប់ មីនប្រឆាំងរថក្រោះ ៥១១៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាម ២១៩៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥ លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បន្តទៀតថា លទ្ធផលសម្រេចបានរបស់អង្គការ Halo Trust បានមកពីការគាំ ទ្រពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ស្វីស អៀកឡង់ និងកម្មវិធី HDR&D ដែលជាដៃគូក្នុង ចំណោមប្រទេស និង ដៃគូអភិវឌ្ឍន៍ដទៃទៀត រួមចំណែកដល់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ។ក្នុងនោះ ឯកឧត្តម លី ធុជ បានថ្លែងអរគុណជូនចំពោះអ្នកដោះមីនទាំងអស់ដែលបានអនុវត្តន៍ការងារទីវាលផ្ទាល់ និងប្រថុយប្រថានជីវិត ក្នុងការផ្ដល់ដីសុវត្ថិ ភាពនិងជួយសង្រ្គោះដល់ប្រជាពលរដ្ឋកម្ពុជា។ បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងយ៉ាងរឹងមាំ និង ចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការ សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជារយៈពេលជាង ៣០ឆ្នាំកន្លងនេះ៕ 

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm