មន្ត្រីអាមេរិក៖ បទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ស្ថិតក្នុង «ដំណាក់កាលចុងក្រោយ»

2024/07/25 03:24:56 pm        36

មន្ត្រីអាមេរិក កាលពីថ្ងៃពុធ (ទី២៤ ខែកក្កដា) បាននិយាយថា ការចរចាសម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ គឺស្ថិតនៅក្នុង «ដំណាក់ចុងក្រោយ» នៅមុនពេលមានកិច្ចចរចា រវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់រូបនោះ បានប្រាប់ថា លោក Biden នឹងព្យាយាមបិទបញ្ចប់ «ចន្លោះប្រហោងចុងក្រោយ» មួយចំនួន នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោក Netanyahu នៅសេតវិមាន នាថ្ងៃទី២៥ ខែកក្កដា ប៉ុន្តែធាតុសំខាន់ៗ ក្នុងនោះរួមទាំងជោគវាសនារបស់ចំណាប់ថ្នូរផងដែរ នៅតែស្ថិតក្នុងការសម្រេចរបស់ក្រុមហាម៉ាសដដែល។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបននោះបានប្រាប់ថា៖ «យើងជឿថា វា (កិច្ចព្រមព្រៀង) កំពុងស្ថិតនៅក្នុងដំណាក់ចុងក្រោយ ហើយកិច្ចព្រមព្រៀងមួយ គឺជិតឈានដល់ហើយ»។

លោកបានបន្តថា នឹងមាន «សកម្មភាពជាច្រើននៅក្នុងសប្តាហ៍ខាងមុខនេះ» ដើម្បីឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងដែលស្វែងរកជាយូរមកហើយ ដោយបន្ថែមថា កិច្ចព្រមព្រៀងមួយ គឺ «មិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែវាមានភាពសំខាន់ និងចាំបាច់»។

ជាមួយគ្នានេះ មន្ត្រីដដែលនោះ ក៏បាននិយាយសម្រាលដល់សុន្ទរកថាដ៏ក្ដៅគគុកទៅកាន់សភារបស់លោក Netanyahu កាលពីថ្ងៃទី២៤ ខែកក្កដា ដែលក្នុងសុន្ទរកថានោះ មេដឹកនាំអ៊ីស្រាអែលបានសន្យាថា នឹងមាន «ជោគជ័យទាំងស្រុង» ដោយនិយាយថា កិច្ចពិភាក្សាជាមួយលោក Biden នឹងផ្តោតលើយន្តការនៃកិច្ចព្រមព្រៀង៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am