យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី និងចិន ល្បាតរួមគ្នា នៅជិតរដ្ឋ Alaska របស់អាមេរិក

2024/07/26 12:37:07 am        143


យន្តហោះទម្លាក់គ្រាប់បែករបស់ប្រទេសរុស្ស៊ី និងចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ បានធ្វើការល្បាតរួមគ្នា នៅចុងភាគខាងកើតរបស់រុស្ស៊ី និងសមុទ្រ Bering ក្បែររដ្ឋ Alaska របស់សហរដ្ឋអាមេរិក។ តែយ៉ាងណាក្ដី ទាំងទីក្រុងម៉ូស្គូ និងក្រុងប៉េកាំង បានសង្កត់ធ្ងន់ថា ការល្បាតនេះមិនមានគោលបំណងកំណត់គោលដៅលើប្រទេសណាមួយឡើយ។

ការល្បាតនេះ មានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS របស់រុស្ស៊ី និង Xian H-6 របស់ចិន។ ការហោះហើរនេះ ត្រូវបានធ្វើឡើង ក្នុងរយៈពេលប៉ុន្មនាថ្ងៃ បន្ទាប់ពីមានរបាយការណ៍ ពាក់ព័ន្ធនឹងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកកៀកនឹងដែនអាកាសរុស្ស៊ី។

នៅមុននេះ ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើងរួមសហរដ្ឋអាមេរិក-កាណាដា (Norad) បានប្រាប់ថា យន្តហោះចម្បាំងអាមេរិក និងកាណាដា បានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី និងចិន ២គ្រឿងដូចគ្នា នៅក្នុងដែនអាកាសអន្តរជាតិក្បែររដ្ឋ Alaska កាលពីថ្ងៃទី២៤ ខែកក្កដា។ ទីបញ្ជាការនេះបានបន្ថែមថា យន្តហោះទម្លាក់គ្រាប់បែកទាំងនោះ «នៅតែស្ថិតក្នុងដែនអាកាសអន្តរជាតិ» ហើយមិនត្រូវបានចាត់ទុកថា ជាការគំរាមកំហែងនោះទេ។

ទីក្រុងមូស្គូបាននិយាយថា ការល្បាតនេះបានប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងជាផ្នែកនៃផែនការកិច្ចសហប្រតិបត្តិការយោធា សម្រាប់ឆ្នាំ២០២៤ ដោយមិនមែនសំដៅប្រឆាំងនឹងប្រទេសដទៃនោះឡើយ។ ក្រសួងការពារជាតិរបស់ប្រទេសចិន បានបន្ទរបន្ថែមពីករណីនេះ ដោយបញ្ជាក់ថា ការល្បាតមិនមានចេតនាលើភាគីទី៣ ណាមួយឡើយ ហើយមិនពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិ ឬតំបន់ នាពេលបច្ចុប្បន្ននោះទេ។

គួរបញ្ជាក់ថា រុស្ស៊ី និងចិន បាន និងកំពុងបង្កើនកិច្ចសហប្រតិបត្តិការខាងយោធា ជាពិសេសចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm