រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ

2024/07/26 04:46:31 pm        123

នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាល សាលាខេត្តជាន់ទី៣ មានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានរួចមក ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះវិហារបានយកចិត្តទុកដាក់គាំទ្រ និងជំរុញការ អនុវត្តការងារបរិស្ថាន និងកិច្ចការពារអភិរក្សាធនធានយ៉ាងសកម្ម ជាពិសសការចូលរួមអនុវត្តយ៉ាង ម៉ឹងម៉ាត់នូវបទបញ្ជរបស់រាជរដ្ឋាភិបាល ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិតាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានពង្រឹងការ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើ ពង្រឹងការគ្រប់គ្រងឱ្យ មានប្រសិទ្ធភាពលើតំបន់ការពារធនធានធម្មជាតិ ដោយបានបន្ថែម កម្លាំងយោធា សហការជាមួយ មន្ត្រីឧទ្យានុរក្សាក្នុងការចុះល្បាតនៅតាមគោលដៅចំនួន ១៣គោលដៅនៅក្នុងតំបន់ការពារធនធាន ធម្មជាតិចំនួន៨កន្លែង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ជាមួយគ្នានេះក៏មានការចូលរួមសហការពី កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ក្រៅពីនេះ រដ្ឋបាលខេត្តព្រះវិហារ បានយកចិត្តទុកដាក់ពង្រឹងអនុវត្ត និងផ្សព្វផ្សាយអំពីការយល់ដឹង និងបាន ចូលរួមអនុវត្តយុទ្ធសាស្ត្រ និងការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេសយុទ្ធសាស្ត្រចក្ខុ វិស័យបរិស្ថាន ដែលផ្អែកលើមូលបទចំនួន ៣គឺ៖ភាពស្អាត ដែលផ្តោតលើការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងភាពប៉ៃតង ផ្តោតលើការពង្រឹងចលនាដាំដើមឈើ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរបរិស្ថានខេត្តទាំងអស់ដែលបានខិតខំបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ នៅក្នុងវិស័យបរិស្ថាន ក្នុងការចុះល្បាតនៅក្នុងតំបន់ការពារនានា ក្នុងភូមិសាស្រ្តខេត្ត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ ទប់ស្កាត់បង្ក្រាបបទល្មើស ព្រៃឈើនិងការទន្ទ្រានដី ព្រៃខុសច្បាប់ រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តម ក៏បានជម្រុញ ដល់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ពិសេសថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរ បរិស្ថាន ត្រូវទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់តំបន់ការពារធម្មជាតិឲ្យបានដាច់ខាត ផ្សព្វផ្សាយដល់ សាធារណៈជន ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក ត្រូវរៀបចំបង្កើត សហគមន៍តំបន់ការពារធម្មជាតិថ្មីបន្ថែម និងសហគមន៍ ដែលមានស្រាប់ ត្រូវ ពង្រឹងសមត្ថភាព ដល់គណៈកម្មការគ្រប់គ្រងសហគមន៍ និងរិះរកមធ្យោបាយ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់សហគមន៍តាមរយៈការផ្តល់ជម្រើសមុខរបរបន្ថែម និងសកម្មភាពផ្សេងៗក្នុងវិស័យទេសចរណ៍ ត្រូវធ្វើនវានុវត្តន៍ក្នុងអង្គភាព និងបណ្តុះបណ្តាលសមត្ថភាពដល់់មន្ត្រីរាជការ រៀបចំថ្នាលបណ្តុះ បណ្តាលកូនឈើឱ្យបាន ១ឆ្នាំ ១០០,០០០ដើម សម្រាប់ចែកជូនដល់សាធារណជន ដើម្បីឲ្យ ប្រទេសកម្ពុជាមានភាពជាបៃតង។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm