ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀមសម្តែង​សិល្បៈ​ទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/26 05:21:02 pm        244

ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀម​សម្តែង​សិល្បៈ​ទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវតិ្តសាស្រ្តព្រែកជីកហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ និង៩នាទីព្រឹក។

ក្នុងនាមជាថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាននៅថ្ងៃនេះថា ក្រោមការ​ដឹកនាំ​ចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់ព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្ត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នៅ​ទូទាំងប្រទេស យើងចូលរួមអបអរសាទរនូវសមិទ្ធផលថ្មី ជាប្រវតិ្តសាស្រ្ត នាវេលាម៉ោង៩ និង​៩​នាទី​ព្រឹក គឺជាថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងនោះ​សាលា​មធ្យម​វិចិត្រសិល្បៈ បានត្រៀមចូលរួមក្នុងសកម្មខាងលើនេះ ដើម្បីអបអរសាទរ តាមរយៈគម្រោងដែលថ្នាក់ដឹកនាំបានរៀបចំ គឺមានលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងសិស្សានុសិស្ស ចូលរួមសរុបជាង១០០នាក់ ដើម្បីសម្តែងសិល្បៈទស្សនីយភាព ក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលក្នុងអាណតិ្តទី៧នេះ និងសម្តែងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង៧ និង៣០នាទីព្រឹកឡើងទៅ ដូចជា៖ ទូងស្គរ សម្តែងសិល្បៈទស្សនីយភាព និយាយពីប្រវតិ្តសាស្រ្ត នៅសម័យហ្វូណន បង្ហាញពីព្រែកជីកដ៏មានសារៈសំខាន់ ក្រោយពេលទទួលបានព្រែកជីកនេះហើយ អ្វីដែលយើងទទួលបានពីព្រែកជីក។ ដូច្នេះយើងបានរៀបចំសិល្បៈទស្សនីយភាពនេះ មានរយៈពេលជាង៧នាទី ដើម្បីសម្តែងក្នុងព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្តនេះ។

ក្នុងនាមជាមន្រី្តរាជការ លោកគ្រូ ខែម រិទ្ធ បង្រៀនផ្នែកតូរ្យតន្រី្តបុរាណ តេង ពិសី បង្ហាត់របាំបុរាណលោកគ្រូ ទេព ភារៈ បង្រៀនផ្នែកសៀក អ្នកគ្រូ ពិតជាមាន​សេចកី្ត​សោមន្ស​រីក​រា​យ​យ៉ាង​ក្រៃលែង ចំពោះពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលប្រារ​ព្ធ​ឡើង​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ និងគិតថាព្រែកជីកហ្វូណន តេជោ គឺជាសមិទ្ធផលថ្មីមួយ ដែលផ្តល់​អត្ថ​ប្រយោជន៍​ជូនដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃប្រវតិ្តសាស្រ្តរបស់​ប្រជាជន​កម្ពុជា​គ្រប់រូប ដែលទទួលបាននូវសមិទ្ធិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្រី្ត សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ប​ង​ប្អូន​ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះ​ត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់ទីវត្ត​អារាម សាលារៀនឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm