គណៈឃោសនាអប់រំគណបក្សខេត្តកំពង់ឆ្នាំង បើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី១៤ ដល់សិក្ខាកាមជាង៤៥៧នាក់ក្នុងខេត្ត

2024/07/26 05:33:34 pm        222

គណៈឃោសនាអប់រំគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បាន​បើក​វគ្គ​អប់រំ​នយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី១៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន អនុគណៈ​កម្មាធិការ​គណបក្ស​ខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ រួមនិងសិក្ខាកាមប្រមាណ​ជាជា៤៥៧នាក់ ជាមន្ត្រីរបស់គណបក្សមកពីមន្ទីរអង្គភាពជុះវិញខេត្តផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបាន​ចូលរួម​ជា​អធិបតី​ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៤ ស្របពេលដែល​សភាពការ​​ទូទៅ​រ​បស់ប្រទេសជាតិ កំពុងមានការវិវត្តន៍ដ៏ល្អក្នុងដំណើរឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ បន្ទាប់ពី​គណបក្ស​ប្រជាជន​ទទួលបា​ន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ក្នុង​ការ​បោះឆ្នោតនាពេលកន្លងមក ។ ឯកឧត្តមបានពាំនាំការសួរសុខទុក្ខ និងជូនពរ​ពី​សំណាក់​សម្តេច​ប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និង​ថ្នាក់​ដឹក​នាំ​គណបក្សទាំងអស់ ជូនដល់សិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារក្នុងវគ្គអប់រំនយោបាយនេះ ដោយ​ក្តី​នឹក​រឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។ ការអប់រំនយោបាយដល់មន្រ្តីគណបក្ស គឺជា​ការងារ​ដ៏មានសារៈសំខាន់មួយ ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក ទាំង​នៅ​ក្នុង​​សម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ជា​ពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្សបច្ចុប្បន្ននេះ ។

ការរៀប​ចំ​វគ្គអប់រំនយោបាយមានគោលបំណងលើកកម្ពស់សមត្ថភាព និងគុណធម៌​របស់​មន្រ្តី​គណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បី​ធានា​ជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តី​សម្រេច​នានា​របស់គណបក្ស ។ ព្រមជាមួយនេះ ការងារអប់រំនយោបាយ​ក៏​ជា​ថ្នាល​ដ៏​សំខាន់​មួយ​សម្រាប់​បណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្សផងដែរ ។ គប្បីចងចាំថា មន្រ្តី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពាននេះត្រូវតែរឹងមាំ ទើប​ចំណង​ទាក់​ទង​រវាង​គណបក្សជាមួយប្រជាជនអាចរឹងមាំបាន ។

ឯកឧត្តមបានបន្តថា វគ្គនេះ ទោះបីមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាឱកាសមួយ​ដ៏​មាន​តម្លៃ​សម្រាប់​សិក្ខាកាមគ្រប់ៗរូប ។ ព្រមជាមួយនេះ វគ្គអប់រំនយោបាយ​ក៏​ជា​ឱកាស​ដែល​មន្រ្តី​យើង​មក​ពី​មន្ទីរ​អង្គភាពនានា បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរឹតចំណងសាមគ្គីភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំឡើងថែមទៀត ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm