មន្ត្រីការបរទេសអាមេរិក សាទរជំហរកម្ពុជាឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​សង្គ្រាម​នៅអ៊ុយក្រែន

2024/07/26 05:51:34 pm        195

ភ្នំពេញ៖ លោក Salman Ahmed នាយកទទួលបន្ទុករៀបចំផែនការគោលនយោបាយ នៃ​ក្រសួង​ការ​បរទេសសហរដ្ឋអាមេរិក សាទរចំពោះជំហរកម្ពុជា ក្នុងការឈើ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ផ្អែក​លើធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធទៅនឹង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភាជាតិ កាល​ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក Salman Ahmed បានថ្លែងថា ជំហររបស់កម្ពុជានេះ គឺ​បាន​សបញ្ជាក់ពីគោលជំហរឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ហើយបានកោត​សរសើរ​កម្ពុ​ជា​ពី​ការចូលរួមវិភាគទាន ក្នុងការបញ្ជូនកងទ័ពមួកខៀវ ក្នុងបេសកកម្មរក្សាសន្តិភាពសកល ក្នុង​ចំនួនមួយគួរឲ្យស្ញប់ស្ញែង ។

ជាមួយនេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ២០២២កន្លងទៅ ក៏ដូចជាកោតសរសើរ ចំពោះការដាក់​ចេញ​នូវ​វិធានការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាប្រកប​ដោយ​ផ្លែផ្កា​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាជាតិ ដែលផ្ដោតពិសេសទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងយន្តការនានាបន្ថែមទៀត ។

ឯកឧត្តមក៏បានរំលឹកពីជំនួបជាមួយរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន កាលពីឆ្នាំ២០២២ ក្នុងពេលកម្ពុជាជាសហប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលពេលនោះភាគីទាំងពីរ បានកត់សម្គាល់ពីចំណុចវិជ្ជមានជាច្រើន នៃកិច្ច​សហ​ប្រតិបត្តិការ​ទ្វេរភាគីកន្លងមក រួមមានវិស័យពាណិជ្ជកម្ម ការប្រឆាំងអំពើភេរវកម្ម កិច្ចការ​មនុស្ស​ធម៌ មាតុភូមិនិវត្តន៍នៃជនជាតិខ្មែរ ការបោសសំអាតមីន និងកិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែនជាដើម ។

គួរបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន និងលោក Salman Ahmed បានឯកភាពគ្នា លើ​កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពមួយចំនួន មាន​ដូច​ជា​វិស័យ​វិនិយោគ វិស័យវប្បធម៌ និងការអភិរក្សវត្ថុបុរាណ និងវិស័យដោះមីនជាដើម ដែលអាមេរិក​បាន​បន្ត​គាំទ្រក​ម្ពុជាក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការផ្ដល់​ជំនួយ​ប្រមាណ ១៩០លានដុល្លារអាមេរិក ចាប់ពីឆ្នាំ១៩៩៣មក ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        78
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        49
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm