ឥណ្ឌូណេស៊ី ដាក់សម្ពាធមីយ៉ាន់ម៉ា លើការបេ្ដជ្ញាសន្តិភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

2024/07/26 06:07:28 pm        90

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយកាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) បានដាក់សម្ពាធភាគីជម្លោះនៅមីយ៉ាន់ម៉ា ជុំវិញការបដិសេធមិនយល់ព្រមចរចា ខណៈការប្រយុទ្ធកាន់តែខ្លាំងឡើងរវាងយោធាដែលកំពុងកាន់អំណាច និងសម្ព័ន្ធក្រុមប្រដាប់អាវុធ។

រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើកិច្ចពិភាក្សាបិទទ្វារនៅប្រទេសឡាវ ដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ានឹងនៅក្រៅប្លុករហូតដល់របបសឹកគោរពការប្តេជ្ញាសន្តិភាព ដែលបានធ្វើឡើងជាច្រើនខែបន្ទាប់ពីការដណ្តើមអំណាចនៅរដ្ឋប្រហារឆ្នាំ២០២១។

លោកស្រី Retno បានប្រាប់កិច្ចប្រជុំនេះថា៖ «មិនមានការរីកចម្រើនលើការអនុវត្តការឯកភាព ៥ចំណុចនោះទេ ហើយបើនៅតែមិនមានការរីកចម្រើនទៀត ការចូលរួមរបស់មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំធម្មតា និងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវតែរក្សានៅកម្រិតមិននយោបាយប៉ុណ្ណោះ»។

យោងតាមលោកស្រី Retno បានឱ្យដឹងថា តំណាងរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំបានដោះសារថា «អ្វីៗហាក់ដូចជាដំណើរការល្អណាស់ ប៉ុន្តែការពិតនៅលើសមរភូមិបង្ហាញផ្ទុយពីនេះ»។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រមាណ ២,៦លាននាក់ត្រូវភៀសខ្លួនគេចពីការប្រយុទ្ធគ្នា ដោយរបបសឹកត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនលើតំបន់ជនស៊ីវិល៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm