នាយករដ្ឋមន្ត្រីវៀតណាមប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង ជំរុញសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍កម្ពុជា-វៀតណាម

2024/07/26 06:48:36 pm        212

តាមរយៈជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​រក្សា​ឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាពិសេស​បន្ត​ជួយ​គ្នាដើម្បី​ជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិវឌ្ឍន៍​នាំមកនូវ​ការ​រីកចម្រើន​សម្រាប់​ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ង្វៀង ភូចុង អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម​, កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ក​ម្ពុជា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម។

ក្នុង​ជំនួបនេះភាគីវៀតណាមបានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដ៏ជ្រាល​ជ្រៅ​បំផុត​របស់សម្ដេចតេជោ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ទាំងការគោរពវិញ្ញាណក្ខន្ធ និង​បន្តចូលរួមក្នុងពិធីបញ្ចុះសពលោក ង្វៀង ភូចុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ភាគី​វៀតណាម​សន្យាបន្តរក្សានូវប្រពៃណីយ៉ាងល្អ ជាពិសេសការបន្ត​វប្បធម៌ នៃកិ​ច្ច​សហប្រតិបត្តិការ​ដ៏​ជ្រាល​ជ្រៅ​រវាងសម្ដេចតេជោ និងលោក ង្វៀង ភូចុង បានបន្សល់ទុក​សម្រាប់​ថ្នាក់​ដឹកនាំ​ជា​នាយករដ្ឋ​មន្ត្រី, ថ្នាក់ដឹកនាំជាប្រធានរដ្ឋសភា, ថ្នាក់ដឹកនាំជាប្រធានព្រឹទ្ធសភា ក៏ដូចជា​ប្រធាន​គណបក្ស, អគ្គលេខាធិការគណបក្ស ហើយមិនត្រឹមតែកម្ពុជា និងវៀតណាមទេ ក៏សម្ដែង​នូវ​មិត្ត​ភាព​ល្អរ​វាងកម្ពុជា វៀតណាម ឡាវផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីប្រពៃណីនៃការធ្វើការជាមួយគ្នា ហើយជាពិសេស ក៏បា​ន​ថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានគិតគូរ និង​សម្ដែង​ការ​សោក​ស្ដាយចំ​ពោះកា​រ​បាត់​បង់​ឧត្តម​បុរសជាតិ​របស់​មិត្ត​វៀតណាម ក៏ដូចជាការបាត់បង់ទាំងកម្ពុជាផងដែរចំពោះអ្វីដែលលោកអគ្គលេខាធិការបក្ស បាន​បន្សល់​ទុ​កនូវការពូនជ្រុំនៃកិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែង និ​ង​មិត្តភាព​ជាបងប្អូនល្អជាអ្នកជិតខាងល្អ ក្នុងអាណត្តិដែលលោកអគ្គលេខាធិការ បាន​ទទួល​ជា​មេដឹកនាំ​។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមកនូវទំនុកចិត្ត គឺជាការលះបង់ និងការ​សាមគ្គី​គ្នា​គ្រប់ដំណាក់កាល ដើម្បីដណ្ដើមយក​ឯករាជ្យ​ភាព​ក្នុង​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ទាំង​ពី​រ​អាណា​និគមនិយម និងចក្រពត្តិនិយម ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំនូវមិត្តភាពនេះ ឱ្យ​បានយូរអង្វែងបន្តទៀត។ ជាពិសេសថ្នាក់នាយករដ្ឋមន្ត្រី តែងតែជួបគ្នាគ្រប់ពេលវេលា ទាំង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងនាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋ​មន្ត្រី​វៀតណាម នៅគ្រប់ទីតាំង និងគ្រប់វេទិកា។

ភាគីទាំងពីរក៏បានជូនជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និងកិច្ច​សហ​ប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេសវៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅ​ជា​ប្រទេស​អ​ភិវឌ្ឍន៍ ហើយក៏ជូនពរ​ឱ្យ​ក្លាយ​ទៅ​ជាប្រទេស​ដែលចូលទៅក្នុងកម្រិត​មហា​សេដ្ឋកិច្ច​ទាំង​២០ របស់ពិភពលោក។ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបាន​ជោគ​ជ័យ​ចំពោះ​ទស្សនៈ​វិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជា​ប្រទេស​ដែល​មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm