អ្នកគាំទ្រ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បានចេញហែរក្បួនបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុង Caracas កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការប្រមូលផ្តុំគ្នាចុងក្រោយ នៅមុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា។

ការប្រមូលផ្តុំគ្នា ដែលបានធ្វើឡើងនៅផ្លូវ Bolivar Avenue ជាផ្លូវសំខាន់មួយនៅទីក្រុង Caracas បានបង្ហាញពីអ្នកស្មោះស្ម័គ្រស្លៀកពាក់ព័ណ៌ក្រហមគ្រវីទង់ និងស្រែកពាក្យគាំទ្រមេដឹកនាំ ដែលកំពុងកាន់អំណាច។

លោក Maduro បានរៀបចំពិធីបិទយុទ្ធនាការនេះ ដោយមានការដង្ហែរក្បួន និងព្រឹត្តិការណ៍ជាច្រើន ទៀតនៅផ្នែកផ្សេងៗនៅក្នុងទីក្រុង។
លោក Maduro កំពុងស្វែងរកអាណត្តិទី៣ របស់លោកជាមេដឹកនាំរដ្ឋសមាជិក OPEC។ គូប្រជែងរបស់លោក ជាបេក្ខជនបក្សប្រឆាំង លោក អ៊ីដមុនដូ ហ្គុងហ្សាឡេស(Edmundo Gonzalez) បានទាក់ទាញការគាំទ្រយ៉ាងខ្លាំង។
ប្រធានាធិបតី លោក Nicholas Maduro ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៣មក កំពុងឈរឈ្មោះក្នុងអាណត្តិទីបី។ បុរសវ័យ៦១ឆ្នាំរូបនេះ ដែលបានបន្តតំណែងពីលោក Hugo Chavez មានទំនុកចិត្តថា លោកនៅតែជាមនុស្សត្រឹមត្រូវក្នុងការដឹកនាំប្រទេស OPECមួយនេះ ដែលត្រូវបានគ្រប់គ្រងដោយអ្នកសង្គមនិយម អស់រយៈពេល២៥ឆ្នាំមកហើយ។
គូប្រជែងរបស់លោក គឺលោក Edmundo Gonzalez អតីតអ្នកការទូតអាយុ៧៤ឆ្នាំ បានទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីហ្វូងមនុស្សរាប់ពាន់នាក់។