ចំហេះព្រៃដ៏មហន្តរាយ កំពុងកើតឡើងនៅក្នុងប្រទេស និងតំបន់ជាច្រើន

2024/07/26 07:41:10 pm        145

ជនភៀសខ្លួនជាច្រើនគេចចេញពីចំហេះព្រៃ ដែលកំពុងឆេះនៅទីក្រុង Jasper ប្រទេសកាណាដា បានភៀសខ្លួនទៅកាន់ទីក្រុង Calgary កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមួយចំនួនបានបែរចេញភ្លាមៗ ដោយសារបញ្ហាបុគ្គលិក ធ្វើឱ្យអ្នកភៀសខ្លួនដែលកំពុងស្វែងរកទីជម្រក មានការខកចិត្ត។

អាជ្ញាធរបាននិយាយថា ចំហេះព្រៃដ៏ខ្លាំងបានបំផ្លិចបំផ្លាញទីក្រុងទេសចរណ៍ Jasper ភាគខាងលិចប្រទេសកាណាដា ដែលអាចបំផ្លាញរចនាសម្ព័ន្ធរហូតដល់៥០% ហើយក្រុមអ្នកពន្លត់អគ្គីភ័យកំពុងព្យាយាម ដើម្បីជួយស្រោចស្រង់អគារជាច្រើនកន្លែងតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ យោងតាមមន្ត្រីពន្លត់អគ្គិភ័យរដ្ឋកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា អគ្គិភ័យនៅឧទ្យានមួយកន្លែងដែលកំពុងឆេះនៅជិតទីក្រុង Chico ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានឆាបឆេះលើផ្ទៃដីទំហំ រាប់រយហិចតា ហើយបច្ចុប្បន្នត្រូវបានគ្រប់គ្រងត្រឹមតែ៣% ប៉ុណ្ណោះ។

អគ្គិភ័យ ដែលបានឆាបឆេះកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួត។

ទន្ទឹមនឹងនេះ យោងតាមប្រព័ន្ធត្រួតពិនិត្យចំហេះព្រៃ នៅប្រទេសបូលីវី បានឱ្យដឹងថា ចំហេះព្រៃ បានបំផ្លាញតំបន់នៅទីក្រុង Santa Cruz ភាគខាងកើតរបស់ប្រទេសបូលីវី ដោយបានបំផ្លាញផ្ទៃដីជាង ៣០០.០០០ហិកតា។ យោងតាមលោកស្រី Julieta Valverde នាយកផ្នែកធនធានធម្មជាតិនៃរដ្ឋាភិបាលទីក្រុង Santa Cruz បាននិយាយឲ្យដឹងថា ក្រុង San Matias និង Robore គឺជាក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយចំហេះព្រៃ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm