ប៉ុន្មានម៉ោងមុនពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ក្រុមហ៊ុនផ្លូវដែករបស់បារាំង SNCF និយាយថា បណ្តាញល្បឿនលឿនរបស់ខ្លួនត្រូវបានកំណត់គោលដៅដោយ «អំពើបែបព្យាបាទ» ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធនេះខូច។

បណ្ដាញរថភ្លើង TGV ល្បឿនលឿនជាច្រើនត្រូវបានប៉ះពាល់នៅភាគខាងលិច ខាងជើង និងខាងកើតទីក្រុងប៉ារីស ហើយបង្កការរំខានខ្លាំងនៅស្ថានីយ Gare Montparnasse ក្នុងរដ្ឋធានីបារាំងមួយនេះ៕