កំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានធ្វើការហ្វឹកហាត់នៅទីក្រុង តូក្យូ កាលពីថ្ងៃព្រហស្បតិ៍ ត្រៀមខ្លួនប្រកួតជាមួយអ្នកប្រដាល់ជប៉ុន Rukiya Anpo នៅថ្ងៃ អាទិត្យ។
កីឡាករវ័យ៤៥ឆ្នាំដែលប្រឡូកអាជីពប្រដាល់អស់រយៈពេលជាង២៥ឆ្នាំ បានឈ្នះជើងឯកប្រដាល់សកលពិភពលោកជាកំណត់ត្រា៨លើក ក្នុងប្រភេទទំងន់ផ្សេងគ្នា។ គូប្រកួតរបស់ Paquiao ថ្ងៃអាទិត្យនេះគឺជាអតីតជើងឯកប្រដាល់ទម្ងន់ស្រាល K-1 ហើយមិនមានបទពិសោធន៍ប្រដាល់សកអាជីពទេ។
ដើមឡើយ Pacquiao គ្រោងនឹងជួបជាមួយម្ចាស់ជើងឯក MMA ChihiroSuzuki តែដោយសារបញ្ហារបួសទើប Anpo ជាអ្នកជំនួសវិញ។ ការប្រកួតនេះនឹងធ្វើឡើងតែ៣ទឹក ប៉ុណ្ណោះ និង ស្ថិតក្រោមច្បាប់ ប្រដាល់សកល ។
ប្រសិនបើ Rukiya Anpo ប្រើក្បាច់ប្រដាល់ឃីកបុកស៊ីងណាមួយក្នុងអំឡុងពេលប្រកួត អ្នកផ្សព្វផ្សាយ RIZIN និយាយថាគាត់នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ៥ លានដុល្លារ៕
