មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ៖ ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យ និងជំនាញទន់ គឺជាផែនការយុទ្ធសាស្រ្ត អាទិភាព របស់ប្រមុខរាជរដ្ឋាភិបាល

2024/07/26 09:38:59 pm        80

ភ្នំពេញ ៖ លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យនិងជំនាញទន់ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំ បណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកល ភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ។

​ការថ្លែងរបស់លោកជំទាវ ឆឹង ស៊ីមន យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២) សម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ (នៅសាលាមធ្យមវិចិត្រសិល្បៈ)។

លោកជំទាវ ឆឹង ស៊ីមន បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយអភិវឌ្ឍមូលធនមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុសុ្ស ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់ពោរពេញដោយសមត្ថភាព ប្រសិទ្ធភាព អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការ។ ហើយវគ្គបណ្តុះបណ្តាលនេះដែរ ពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីបង្រៀនឱ្យយល់កាន់តែច្បាស់ពីជំហាននៃការបង្រៀន វត្ថុបំណង នៃមេរៀន និងអាចគ្រប់គ្រងបាននូវសកម្មភាពរបស់ខ្លួនក្នុងពេលបង្រៀន និងសកម្មភាពសិស្សក្នុងពេលរៀនបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះដែរ គ្រូក៏អាចវាយតម្លៃអំពីគុណភាពនៃការបង្រៀនរបស់ខ្លួន ព្រមជាមួយនិងគុណផលរបស់សិស្សផងដែរ។

បើតាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយលោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានធ្វើការបែងចែកជា ៣ជំហាន និង២ក្រុម ហើយនៅថ្ងៃនេះគឺធ្វើឡើងក្នុងជំហានទី២ សម្រាប់ក្រុមទី២ ដែលមានសិក្ខាកាមសរុបចំនួន ១០២រូប ក្នុងនោះស្រី ៥០រូប។ ហើយកម្មវិធីសិក្សា ដែលមានរយៈពេល៤ថ្ងៃនេះ មានការដាក់បញ្ចូលនូវប្រធានបទសំខាន់ៗចំនួន២ រួមមាន៖

១. មុខវិជ្ជាការគ្រប់គ្រងថ្នាក់រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។

២. មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមគ្រប់គ្រងបាននូវពេលវេលានៃការបង្រៀន កំណត់រយៈពេលនៃមេរៀននីមួយៗ យល់អំពីជំហាន នៃការបង្រៀន និងចំណុចតូចៗដែលមាននៅក្នុងជំហានទាំងនោះ ដែលជំរុញឱ្យប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូ និងការទទួលយកនូវចំណេះរបស់សិស្សកាន់តែប្រសើរឡើង៕

អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm