ADB បាននិងកំពុងគាំទ្រការឈានទៅសម្រេចតាមចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា

2024/07/26 09:39:40 pm        167

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងគាំទ្រ នៃការចូលរួមចំណែក ដើម្បី​ឲ្យកម្ពុជា​អាចឈានទៅសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅ​ប្រែ​ក្លាយ​កម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉រិក នៃក្រុមប្រឹក្សា នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នេះថា ឯកឧត្ដមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក ដ៏​សំខាន់របស់ ADB ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ នៃការគាំទ្រ​កម្ពុជា​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ១៩៩២ មក ជាពិសេស ADB បាននិងកំពុងគាំទ្រ ចូលរួម​ចំណែក​ដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ស្របតាម ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ ​ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព និង​ភាព​ឆ្លើយតបនឹងយុទ្ធសាស្ត្រជាអាទិភាព របស់រាជរដ្ឋាភិបាល ។

ឈរលើអភិក្រម “រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផល​ថ្មី” និង​ដើម្បី​ចាប់​យក​នូវ​កាលា​នុវត្តភាព​ក្នុង​បរិការណ៍ នៃការ ផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់សកលលោកនេះ, រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១​” ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព បានកំណត់នូវអាទិភាព គន្លឹះ​ចំនួន៥គឺ៖ មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យាឌីជីថល ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាដើម្បី​លើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ចកម្ពុជា ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥គឺ៖ ១- ការ សម្រេចបាននូវ​កំណើន​សេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ២- ការបង្កើនការងារ (ទាំងបរិមាណនិងគុណភាព), ៣- ការកាត់​បន្ថយ​ភាព ក្រីក្រ, ៤- ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការអភិវឌ្ឍសង្គមជាតិ និង ៥- ការ​កសាងភាពធន់ ។ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ក៏បានថ្លែងអំណរគុណដល់ ADB ដែល​បាន​រួម​ចំណែកគាំទ្រ និងផ្តល់ឥណទានដល់វិស័យឯកជន សម្រាប់ពង្រីកធុរកិច្ច និង​ប្រតិបត្តិការ​នៅ​កម្ពុជា នៃការចូលរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ក្នុងជំនួបនេះ, លោកស្រី ចាន់ថាល វង់ បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី ៧ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជ​រដ្ឋាភិបាល​នៅ​ក្នុងនីតិកាលកន្លងមកសម្រេចបាន ហើយក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុងស្ថិតលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ។ ជាមួយគ្នានេះ, លោកស្រី ក៏បានថ្លែងអំណរ​គុណ​រាជរដ្ឋាភិបាល កម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំ “យុទ្ធសាស្ត្រ​ភាពជាដៃ​គូ​ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២៤- ២០២៨ " ក្រោមសសរស្តម្ភមួយចំនួនរួមមាន៖ ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយវិស័យឯកជន, ការលើក កម្ពស់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស, និងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ កម្ពុជាក៏មានសក្តានុពលក្នុងការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងកាលានុ​វត្តភាព​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនក្រៅស្រុក ។ បញ្ហានេះ ADB និង​គាំទ្រ​ដល់ការកែលម្អ និងពង្រឹងបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និង​ការ​វិនិយោគ​របស់វិស័យឯកជនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm