ក្រុមហេសបូឡា បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា ការការពារដែនអាកាសនៃកងជីវពល Shia របស់ក្រុមហេសបូឡា នៅប្រទេសលីបង់ បានបើកការបាញ់ប្រហារទៅលើយន្តហោះ អ៊ីស្រាអែល ដែលបានឆ្លងកាត់ដែនអាកាសលីបង់ ដោយបង្ខំឲ្យពួកវា វិលត្រឡប់ទៅព្រំដែនវិញ។

ក្រុមនេះ បាននិយាយថា៖«យន្តហោះចម្បាំងរបស់យើងមកពីអង្គភាពការពារដែនអាកាស បានប្រើមីស៊ីលតម្រង់គោលដៅបាញ់ពីដីទៅលើអាកាស ដើម្បីរារាំងយន្តហោះសត្រូវ និងបង្ខំឲ្យពួកវា ចាកចេញពីដែនអាកាសនៃប្រទេសលីបង់»។ «ការបាញ់ប្រហារចេញពីដី បានបង្ខំអ្នកបើកយន្តហោះ ឲ្យត្រឡប់ទៅព្រំដែនវិញ»។
មុននេះ ទូរទស្សន៍ Al Mayadeen បានរាយការណ៍ថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានធ្វើការវាយប្រហារលើទីស្នាក់ការរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។

ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា ត្រូវបានធ្វើឡើងនៅក្នុងកន្លែងតាំងទីលំនៅរបស់លីបង់យ៉ាងតិចបី កាលពីថ្ងៃព្រហស្បតិ៍។ ជាលទ្ធផល កងជីវពលShiaម្នាក់ ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀត បានរងរបួស។