រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រៀបចំសមាសភាពក្រុមការងារយេនឌ័រថ្មី ដើម្បីដឹកនាំកាន់តែមានប្រសិទ្ធភាព

2024/07/26 09:46:38 pm        152

ភ្នំពេញ ៖ សម្រាប់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅពេលនេះ បានរៀបចំសមាសភាពក្រុមការងារយេនឌ័រថ្មី ដើម្បីរៀបចំដឹកនាំការងារយេនឌ័រកាន់តែមានប្រសិទ្ធភាព ក្នុងនេះបានតែងតំាង លោកជំទាវ សួន ស្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលអញ្ជើញចូលរួមដោយ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោកជំទាវ សួន ស្រី ក្នុងនាមប្រធានក្រុមការងារយេនឌ័រ ប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ដើម្បីឱ្យសមស្របតាមតម្រូវការជាក់ស្តែង ក្នុងបុព្វហេតុ “លើកកម្ពស់សមភាពយេនឌ័រ ” ស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ទី១ របស់រាជរដ្ឋាភិ  បាលនីតិកាលទី៧ នៃរដ្ឋសភា ដូចមានកំណត់នៅក្នុងមុំទី១ គឺក្រុមការងារយេនឌ័រ ត្រូវបានបង្កើតឡើងដើម្បីជំរុញតួនាទីរបស់ស្ត្រីក្នុងការដឹកនាំ ការធ្វើសេចក្តីសម្រេច លុបបំបាត់នូវទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យអាកាសចរស៊ីវិល សំដៅចូលរួមអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ធានាបាននូវសន្តិសុខនិងសុវត្ថិភាពខ្ពស់នៃអាកាសចរស៊ីវិល។ លោកជំទាវបានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាស្ត្រី ចំនួន២៥៤រូប ក្នុងចំណោមមន្ត្រីសរុបចំនួន៩៣២រូប ហើយស្ត្រីដែលបានតែងតាំងក្នុងមុខតំណែងមាន៖ ថ្នាក់រដ្ឋលេខាធិការចំនួន២រូប, អគ្គនាយករង-នាយករងវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលចំនួន៦រូប, ប្រធាននាយកដ្ឋាន១រូប, អនុប្រធាននាយកដ្ឋាន និងនាយករងអាកាសយានដ្ឋានអន្តរជាតិចំនួន៤៤រូប, ប្រធានការិយាល័យ ចំនួន៣រូប និង អនុប្រធានការិយាល័យ ចំនួន៩៦រូប។ បើគិតជាភាគរយ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការជាស្រី មានចំនួនប្រមាណ ២៨% ហើយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ក្រុមការងារយេនឌ័របានអនុវត្តការងារសំខាន់ៗ ជាច្រើនដូចជារៀបចំកម្មវិធីប្រារព្វទិវាអន្តរជាតិនារី៨មីនា២០២៤ ខួបលើកទី១១៤ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» កម្មវិធីប្រជុំបូកសរុបលទ្ធផល និងលើកទិសដៅការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងវេទិកាថ្នាក់ជាតិអន្តរជាតិមួយចំនួន ចុះសួរសុខទុក្ខមន្ត្រីរាជការមានជំងឺព្យាបាលនៅផ្ទះនិងនៅមន្ទីរពេទ្យ, ការជួបសំណេះសំណាលមន្ត្រីរាជការចូលនិវត្តន៍ ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលរួមពង្រឹងសមត្ថភាព ក្នុងនោះមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលគំនិតយេនឌ័រនិងការបញ្ជ្រាបយេនឌ័រ, សិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលគំនិតយេនឌ័រ ការវិភាគយេនឌ័រនិងការគ្រប់គ្រងទិន្នន័យដែលបែងចែកតាមភេទ, ការចូលរួមកិច្ចពិភាក្សាពិគ្រោះយោបល់និងដកស្រង់បទពិសោធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង-ស្ថាប័នដទៃ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ពាក់ព័ន្ធនឹងការកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើកកម្ពស់សមភាពយេនឌ័រនិងការចូលរួមវេទិកាថ្នាក់ជាតិនិងអន្តរជាតិនានាដើម្បីបង្កើនសមត្ថភាពរបស់ក្រុមការងារយេនឌ័ររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងនេះក៏មានផែនការសម្រាប់ការងារក្រុមការងារយេនឌ័រផងដែរ ក្នុងនេះនឹងរៀបចំអនុវត្តសកម្មភាពការងារ តាមផែនការសកម្មភាពរហូតដល់ចប់ឆ្នាំ២០២៦ កសាងផែនការសកម្មបន្ថែមបន្តរហូតដល់ឆ្នាំ២០២៨ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល និងពង្រឹងរដ្ឋបាលនៃក្រុមការងារយេនឌ័រ ឱ្យមានភាពសកម្មនិងរស់រវើក៕

 ដោយ ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm