
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Pankin បាននិយាយថា បណ្តាប្រទេសលោកខាងលិច បានព្យាយាមរារាំងការដឹកជញ្ជូនស្បៀងអាហារ និងជីរបស់រុស្ស៊ី ទៅកាន់ប្រទេសដែលខ្វះខាត ដោយសារគោលនយោបាយដាក់ទណ្ឌកម្ម និងការការពារនិយម។
លោក Pankin បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 នៃសម្ព័ន្ធសកលប្រឆាំងនឹងភាពស្រេឃ្លាន និងភាពក្រីក្រ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលថា៖«តួលេខស្តីពីភាពស្រេកឃ្លាន និងកង្វះអាហារូបត្ថម្ភ ដែលលើកឡើងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ គឺគួរឲ្យរន្ធត់ និងតក់ស្លុត ជាពិសេសលើប្រជាជនប្រហែល ៥០លាននាក់ ជាចម្បងនៅក្នុងតំបន់ Sahel តំបន់ហ្កាហ្សាស្ទ្រីប អាហ្វហ្គានីស្ថាន យេម៉ែន និងស៊ីរី ដែលស្ថិតក្នុងដំណាក់កាលនៃភាពស្រេកឃ្លាន។ ស្ថានភាពនៅតំបន់ហ្កាហ្សា នៅតែជាតំបន់ធ្ងន់ធ្ងរបំផុត ដោយចំនួនប្រជាជនរបស់ខ្លួនស្ទើរតែទាំងអស់ គ្មានអាហារបរិភោគ។

«យើងត្រូវកត់សម្គាល់ថា ក្នុងបរិបទនេះ លោកខាងលិច នៅតែបន្តយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួន និងរឹតបន្តឹងការគាបសង្កត់លើការផ្គត់ផ្គង់ស្បៀងអាហារ និងជីរបស់រុស្ស៊ី ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការជំនួយ ខណៈពេលដែលកំពុងស្វែងរកការលាក់បាំងមូលហេតុពិតនៃនិន្នាការអវិជ្ជមាន ពោលគឺ កំហុសផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងថាមពលរបស់ពួកគេផ្ទាល់ និងការប៉ាន់ស្មាន ខុស»។
លោក Pankin បានបន្តទៀតថា៖«ទណ្ឌកម្មដ៏ខ្លាំងក្លា ការការពារនិយម និងការជ្រៀតជ្រែកពីលោកខាងលិចក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បង្កើនការធ្វើឲ្យខូចទ្រង់ទ្រាយនៅក្នុងទីផ្សារ និងការប្រែប្រួលតម្លៃ»។