ក្រុមហ៊ុនចិនមួយ ចុះហត្ថលេខាជាមួយសមាគម CCCAA ដើម្បីធ្វើការនាំចេញដំឡូងមីស្ងួត ៣០ម៉ឺនតោន ទៅទីផ្សារប្រទេសចិន

2024/07/26 10:06:43 pm        546

សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​នាំ​ចេញ​ដំឡូង​មីស្ងួត​ចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​នាំ​ចេញ​ដំឡូង​មីស្ងួត ចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឲ្យដឹងថា តាម​រយៈ​ការ​សម្រប​សម្រួលរបស់សមាគម និងដោយទទួលបានការទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ មកពី​បណ្តា​ប្រទេសនានា ពិសេសក្រុមហ៊ុន និងសាជីវកម្មរបស់ប្រទេសចិន ដែលជាបន្ត​បន្ទាប់​បាន​ទំនាក់​ទំនង ផ្លាស់ប្តូរព័ត៌មានអំពីចំណាប់អារម្មណ៍លើការវិនិយោគ និងទិញដំឡូងមីរបស់កម្ពុជា។ ជាក់ស្តែងនាឱកាសនេះ ក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ដែលជា​បុត្រ​សម្ព័ន្ធ​របស់ Jiangxi Youfan Bioenergy Co., Ltd. ជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មាន​សមត្ថភាព​ផលិតអេតាណុលបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយបរិមាណនាំចូលដំឡូងមីស្ងួត សម្រាប់ផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មជាប្រចាំចំនួន ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ បានសម្រេច​ចិត្ត​ឈាន​ដល់​ការ​ចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ជាមួយសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ក្នុងការ​ជំរុញ​នាំចេញដំឡូងមីស្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងបរិមាណ ៣០ម៉ឺនតោន សម្រាប់​រយៈពេល​១​ឆ្នាំដំបូង។

ប្រភពដដែល បានលើកឡើងបន្តថា ជាមួយនឹងកាលានុវត្តភាព និងទស្សនវិស័យ​ច្បាស់លាស់​របស់​សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដែលជាសមាគមប្រមូលផ្តុំនូវសមាជិកជាច្រើន រួមមាន កសិករ​ដាំដុះ ក៏ដូចជាគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងវិស័យដំឡូងមី ដែលរួមមាន​ទាំង​អ្នក​ប្រមូល​ទិញ ក្រុមហ៊ុនផ្នែកដឹកជញ្ជូន ឈ្មួញ និងធនធានជាច្រើនទម្រង់ផ្សេងទៀត ដែលសុទ្ធ​សឹង​មាន​សមត្ថភាពពេញលេញ ក្នុងការផ្តល់ជូននូវជំនួយអាជីវកម្ម និងសេវាកម្ម​ជំនួយ​លក់​ដទៃៗ​ទៀត​ជា​ច្រើន​ក្នុងវិស័យនេះ ដែលអាចផ្តល់នូវឧត្តមភាពថ្លៃដើម ដល់គ្រប់ភាគីដែល​ប្រកប​អាជីវកម្ម និងមានបំណងវិនិយោគក្នុងវិស័យដំឡូងមីនៅក្នុងប្រទេសកម្ពុជា។ សមាជិក​ទាំង​អស់​របស់​សមាគម នឹងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនអោយបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន ទៅ​លើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការអាជីវកម្មក្នុងវិស័យដំឡូងមី ឲ្យដល់បណ្តាក្រុមហ៊ុន និងដៃគូ​សហការ​នានា ធានាជូននូវសេវាកម្មដ៏ល្អបំផុត ដែលនឹងអាចជួយដល់ឧស្សាហកម្មដំឡូងមីកម្ពុជា មា​នការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយភាពរឹងមាំនិងចេរភាព។

សូមបញ្ជាក់ផងដែរថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយ​ត្រូវ​បានចុះ បញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ហើយទើប​បាន​ប្រកាស​បង្កើតជាផ្លូវការ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ ដោយទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិននានា មកពីអន្តរជាតិ ពិសេសវិនិយោគិនចិន ដែល​មានបំណងមកធ្វើពាណិជ្ជកម្ម នាំចេញ និងវិនិយោគលើវិស័យដំឡូងមីនៅប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm