
លេខាធិការដ្ឋានអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បាននិយាយថា អង្គការបានទទួលផែនការសំណងពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងប្រទេសរុស្ស៊ី សម្រាប់បរិមាណប្រេងដែលផលិតលើសរបស់ពួកគេ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។
អង្គការ OPEC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការផលិតប្រេងលើសចំណុះរួមបញ្ចូលគ្នា ពីប្រទេសទាំងបី មានចំនួនសរុប ២,២៨ លានបារ៉ែលក្នុងមួយថ្ងៃ។
ប្រទេសអ៊ីរ៉ាក់ ផលិតលើសចំនួន ១,១៨ លានបារ៉ែលក្នុងមួយថ្ងៃ កាហ្សាក់ស្ថាន៦២០.000បារ៉ែលក្នុងមួយថ្ងៃ និងប្រទេសរុស្ស៊ី ៤៨០.០០០បារ៉ែលក្នុងមួយថ្ងៃ។

ប្រទេសអ៊ីរ៉ាក់ និងកាហ្សាក់ស្ថាន នឹងចាប់ផ្តើមផ្តល់សំណងសម្រាប់បរិមាណផលិតលើសរបស់ពួកគេក្នុងខែនេះ ខណៈប្រទេសរុស្ស៊ី នឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ។
ប្រទេសទាំងបី នឹងផ្តល់សំណងពេញលេញសម្រាប់ការផលិតប្រេងលើសរបស់ពួកគេនៅខែកញ្ញា ឆ្នាំ ២០២៥ ដោយការកាត់បន្ថយសំណង ប្រែប្រួលពីមួយខែទៅមួយខែ។
កាលពីខែមិថុនា កិច្ចប្រជុំរដ្ឋមន្ត្រីប្រេងមកពីអង្គការ OPEC និងសម្ព័ន្ធមិត្ត ជាក្រុមដែលគេស្គាល់ថា OPECបូក បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវការអនុវត្តន៍ពេញលេញ និងយន្តការផ្តល់សំណង។
អង្គការOPECបូក បានសម្រេចនៅក្នុងកិច្ចប្រជុំដើម្បីបន្តកាត់បន្ថយទិន្នផលប្រេងបច្ចុប្បន្នរបស់ខ្លួន យ៉ាងហោចណាស់ដល់ត្រីមាសទីបី នៃឆ្នាំនេះ។