រដ្ឋមន្ត្រីការបរទេសចិន លោក Wang សន្យាថា នឹងធ្វើការជាមួយរុស្ស៊ី ជុំវិញសន្តិភាពអាស៊ីបូព៌ា

2024/07/26 10:13:47 pm        44

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ប្រទេសចិន និងរុស្ស៊ី គួរតែបន្តរក្សាទំនាក់ទំនង និងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ក្នុងតំបន់ ចំពេលមានភាពចលាចលអន្តរជាតិ។

ការលើកឡើងបែបនេះរបស់លោក Wang បានកើតមានឡើងក្នុងពេលលោកជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) ជាកន្លែងដែលលោកក៏បានជួបក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ ដោយការជំនួបនោះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ជុំវិញជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ។

បើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសរបស់ប្រទេសចិន នៅថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បានឲ្យដឹងថា ក្នុងជំនួបជាមួយលោក Lavrov នោះ លោក Wang បាននិយាយថា នៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ចលាចល ព្រមទាំងការជ្រៀតជ្រែក និងការប្រឆាំងពីខាងក្រៅ «ប្រទេសចិនបានត្រៀមរួចជាស្រេច ក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីគាំទ្រយ៉ាងម៉ឺងម៉ាត់ និងការពារផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក»។

សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា លោក Lavrov បាននិយាយថា៖ «រុស្ស៊ីនឹងធ្វើការជាមួយប្រទេសចិន ដើម្បីគាំទ្រដល់ភាពសំខាន់របស់អាស៊ាន និងការពារអំពើវិឆ្ឆេទកម្ម និងការជ្រៀតជ្រែកដោយកងកម្លាំងបរទេស»។

សម្រាប់លោក Wang រដ្ឋមន្ត្រីការបរទេសរូបនេះក៏ត្រូវបានគេរំពឹងផងដែរថា នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោកស្រី Yoko Kamikawa នៅថ្ងៃសុក្រនេះ។ ហើយលោកគ្រោងនឹងចូលរួមកិច្ចប្រជុំអាស៊ានជាច្រើនរហូតដល់ថ្ងៃសៅរ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm