ប្រមុខការទូតកម្ពុជា ប្តេជ្ញាអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដើម្បីពង្រឹងសហគមន៍អាស៊ាន

2024/07/26 10:20:32 pm        485

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៧ ដឹកនាំដោយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុង ការសម្រេចបាននូវអាទិភាពនិងសមិទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាម មូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ "អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដើម្បី ធានាថា អាស៊ាននៅតែអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត ហើយនៅតែបន្តដើរតួនាទីជាមជ្ឈមណ្ឌលនៃកំណើនសាកល។ ក្នុងបរិបទនេះ កិច្ចប្រជុំក៏បានផ្តោត កិច្ចពិភាក្សាលើវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពលនិងស្បៀង បរិវិវត្តកម្មឌីជីថល ភាពធន់នៃខ្សែច្រវ៉ាក់ ផ្គត់ផ្គង់។ល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសហគមន៍អាស៊ាន ក៏ដូចជាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងសសរស្តម្ភសហគមន៍ទាំងបី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះវឌ្ឍនភាពនិងសន្ទុះ ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ផែនការយុទ្ធសាស្ត្រណាចក្រកម្ពុជា សហគមន៍សេដ្ឋកិច្ចអាស៊ាន ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានយុទ្ធសាស្ត្រតភ្ជាប់អាស៊ានឱ្យបានទាន់ពេលសម្រាប់ការអនុម័តទន្ទឹមនឹងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ នៅឆ្នាំក្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃសន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ នូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់របស់ប្រទេសដែលនៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្នើសុំចូល ជាភាគីនៃសន្ធិសញ្ញា TAC ហើយទន្ទឹងរង់ចាំការចូលជាភាគីនៃសន្ធិសញ្ញា TAC ដោយសាធារណរដ្ឋ ហ្វាំងឡង់ ព្រះរាជាណាចក្រលុចសំបួ ព្រះរាជាណាចក្រអេស្ប៉ាញ សហរដ្ឋម៉ិកស៊ិក និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី។ កិច្ចប្រជុំក៏បានស្វាគមន៍ភាពជោគជ័យនៃ ការរៀបចំសន្និសីទភាគីហត្ថលេខីនៃសន្ធិសញ្ញា TAC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅ លេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា។

នៅក្នុងសម័យប្រជុំចង្អៀត កិច្ចប្រជុំបានពិភាក្សាអំពីការតាមដានការវាយតម្លៃ និងសេចក្តី សម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និង បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុង និម្មាបនកម្មតំបន់ដែលកំពុងវិវត្ត ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់ និងប្រយោជន៍រួម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm