រដ្ឋមន្រ្តីក្រសួងសាធារណការ អំពាវនាវម្ចាស់យានយន្តធ្វើឆៀកជាមួយមន្រ្តីទើបការត្រួតពិនិត្យ​ត្រឹមត្រូវតាមច្បាប់ និងមានសុវត្ថិភាព

2024/07/26 10:30:16 pm        507

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក​ជាមួយ​មន្រ្តី​ដោយ​នៅ​នឹង​មណ្ឌល​ផ្ទាល់​ទើបការត្រួតពិនិត្យនោះត្រឹមត្រូវតាមច្បាប់ និងមានសុវត្ថិភាព។

ការអំពាវនាវរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខា​ខេត្ត​តាកែវ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់។

នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា​​ក្រោម​ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកប​ដោយ​ការ​ប្តេជ្ញា​ខ្ពស់ និងឆន្ទៈមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបាន​កំណត់​បាវ​ចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងកំណត់​អាទិភាព​គន្លឹះ​ចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ក្នុងនោះ ការលើក​កម្ពស់​ត្រួត​ពិនិត្យ​លក្ខណៈយានយន្ត ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបាននិងកំពុងដើរតួនាទី យ៉ាង​សំខាន់ក្នុងការធ្វើកំណែទម្រង់ និងបង្កើនជំនឿទុកចិត្តនៃការផ្តល់សេវាសាធារណៈជូន បង​ប្អូន​ប្រជាពលរដ្ឋ។

ឯកឧត្តម បេង ពោធិ៍នា មានប្រសាសន៍ទៀតថា មណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​សាខា​ខេត្តតាកែវ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយ ក្នុងការ​បង្ខិត​ការ​ផ្តល់​សេវា​សាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញ​ពេល​វេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើន ប្រសិទ្ធភាព និងតម្លាភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង និងអង្គភាពថ្នាក់ក្រោមជាតិ ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ យានយន្តទាំងអស់៖ (១)សូមអញ្ជើញ​មក​ទទួល​សេវា​ត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ដើម្បីធានាបាន​នូវ​ការ​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និង (២)សូមម​ក​ទទួល​សេវា​ដោយផ្ទាល់ កុំពឹងពាក់តាមរយៈអ្នករត់ការ ឬអន្តរការី ចៀសវាងខាតបង់ថវិកា និង​បង្ការ​ការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់។

ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា បច្ចុប្បន្នមណ្ឌលត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ដែល​កំពុងដំណើរការសរុបចំនួន២២ទីតាំង គឺនៅរាជធានីភ្នំពេញមានចំនួន ៨ទីតាំង និងនៅ​តាម​បណ្តា​ខេត្តមានចំនួន ១៤ទីតាំង រាប់បញ្ចូលទាំងទីតាំងថ្មីដែលបានសម្ពោធនៅថ្ងៃនេះ រួមទាំង​ម៉ាស៊ីន​ឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាតាមខេត្តចំនួន៩ ដែល​គ្មាន​មណ្ឌល​ចៀក​មាន​៖ ខេត្តត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និង​ខេត្ត​ព្រៃវែង។

ឯកឧត្តម ប៉េង ពោធិ៍នា បញ្ជាក់ថា ក្នុងនោះ បើគិតអំពី​តួលេខ​ពី​ការ​ផ្តល់​សេវា​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ នៅទូទាំងប្រទេស ចាប់ពីឆ្នាំ១៩៩០ មកដល់បច្ចុប្បន្ននេះ គឺមានចំនួន​ប្រមាណ​ជាង ៤លានគ្រឿង ហើយចំនួនយានយន្ត​ដែល​មក​ទទួល​សេវា​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​ក្នុងឆ្នាំ២០២៤នេះ មានការកើនឡើង ២៨% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣។

នាឱកាសនោះដែរ ឯកឧត្តម បញ្ជាក់ទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាម​ជា​សេនាធិការ​របស់រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអាទិភាពគន្លឹះនានា និងបន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការ លើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទឱ្យបានល្អ ប្រកបដោយភាពជឿជាក់ ធ្វើ​បានលឿន មានប្រសិទ្ធភាព និងតម្លាភាព ដែលក្នុងនោះ រួមមាន៖ ការបង្កើតមណ្ឌលប្តូរ និង​ពន្យារ​ប័ណ្ណ បើកបរ ព្រមទាំងការផ្តល់សេវាត្រួតពិនិត្យលក្ខណៈយានយន្តនៅតាមបណ្តារាជធានី-ខេត្ត រួមទាំង នៅខេត្តតាកែវដែលកំពុងសម្ពោធបើកឱ្យដំណើរការជាផ្លូវការ៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm