បាល់ទាត់៖ អ្នកចាំទីសញ្ជាតិប្រេស៊ីល Ederson បានចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយ Manchester City ដល់ឆ្នាំ២០២៦។ Ederson ដែលមកដល់កីឡដ្ឋាន Etihad កាលពីឆ្នាំ២០១៧ នោះបានឈ្នះជើងឯក English Premier League ៣លើកជាមួយ Manchester City ក្រោយបង្ហាញខ្លួនសរុប ១៩៤លើក។

Ederson គឺជាកីឡាកររបស់ Man City ទី៥ ដែលបន្តកិច្ចសន្យានៅឆ្នាំ២០២១ បន្ទាប់ពី Kevin de Bruyne, Fernadinho, John Stones និង Ruben Dias។ តាំងពីផ្ទេរពី Benfica កាលពី ៤ឆ្នាំមុន Ederson ក៏បានឈ្នះពានផ្សេងទៀតដែរនៅក្នុងស្រុករួមមាន FA Cup និង EFL Cup ៤ លើក។ក្នុងការបង្ហាញខ្លួនសរុប ១៩៤លើកនៅ Manchester City, Ederson បានរក្សាសំណាញ់ទីមិនឱ្យគូប្រកួតទាត់បញ្ចូលទីបាន ៩៥ប្រកួត និងធ្លាប់ឈ្នះជ័យលាភីស្រោមដៃមាស ២លើកនៅក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ