
វិមានក្រឹមឡាំង និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Putin និងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានពិភាក្សាលើបញ្ហាជាច្រើននៅតំបន់មជ្ឈិមបូព៌ា រួមទាំងលទ្ធភាពនៃជំនួបរវាងលោក Assad និងប្រធានាធិបតីទួរគីលោក Tayyip Erdogan ។
ជំនួបកាលពីថ្ងៃពុធរវាងមេដឹកនាំទាំង ២ ដែលជាជំនួបលើកដំបូង ចាប់តាំងពីខែមីនា ឆ្នាំ ២០២៣ បានកើតមានឡើង ក្រោយប្រធានាធិបតីទួរគី បង្ហាញសញ្ញានៃជំនួប ៣ផ្លូវ ដើម្បីពិភាក្សាលើការធ្វើឲ្យមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់ ។

នៅក្នុងអនុសាសន៍រវាងមេដឹកនាំទាំង ២ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក Putinបានលើកឡើងក្តីកង្វល់របស់លោកចំពោះស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ដែលលោកនិយាយថា កំពុងងាកទៅរកការឡើងកម្តៅភាពតានតឹង ។
សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូ គឺជាសម្ព័ន្ធដ៏សំខាន់បំផុតរបស់ស៊ីរី ដោយពួកគេបានសង្រ្គោះរដ្ឋាភិបាលលោក Assad តាមរយៈការអន្តរាគមន៍យោធា កាលពីឆ្នាំ ២០១៥ អំឡុងសង្រ្គាមស៊ីវិល ៕