នគរបាល​ការពារ​ព្រំដែន ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ ក្នុង​កិច្ចការពារ​សន្តិសុខ អធិបតេយ្យភាព បូរណភាព​ទឹកដី​

2021/04/27 09:59:58 am        27

​តាកែវ៖ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន បាន​រំលឹក​ដល់​នគរបាល​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បន្ត​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ហើយ​ជាពិសេស​ទៅទៀត​នោះ​ ត្រូវ​មាន​ភក្ដីភាព​ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​ចំពោះ​ព្រះមហាក្សត្រ ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។​

​ការ​លើកឡើង​របស់​អគ្គ​ស្នងការ​រង​រូបនេះ​ គឺ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​ទទួល​ម៉ូតូ​ចំនួន​៤៣​គ្រឿង និង​ម៉ាស៊ីនភ្លើង​ចំនួន​៣០​គ្រឿង របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ផ្តល់ជូន​ដល់ វរៈ​សេនា​តូច និង​ប៉ុស្តិ៍នគរបាល​ការពារ​តាម​ព្រំ​ដែនទឹក​-​គោក ចំណុះ​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន បាន​លើក​ឡើងថា «​ចំពោះ​ការងារ​ព្រំដែន​ត្រូវ​បន្ត​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ​, បន្ត​តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​, បន្ត​ជំរុញ​បើក​វគ្គ​ហ្វឹកហ្វឺន​ផ្ទៃក្នុង និង​ហ្វឹកហ្វឺន​ការងារ​ព្រំដែន ដល់​វរ​សេនា​តូច និង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​»​។

​ឯកឧត្ដម​បាន​បន្ត​ថា ក្នុងនាម​យើង​ជា​នគរបាល​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​នូវ​បញ្ហា​គ្រឿងញៀន​, ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​, ត្រូវ​ចុះ​ធ្វើ​ការណែនាំ​ជាប្រចាំ​ដល់ ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​បង្ក្រាប​មុខសញ្ញា​ជាដើម​នោះ​។​

​គួរ​បញ្ជាក់​ថា សម្ភារ​ម៉ូតូ​ចំនួន ៤៣​គ្រឿង និង​ម៉ាស៊ីនភ្លើង ចំនួន ៣០​គ្រឿង ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែល​យក​មក​ចែកជូន​ដល់ វរៈ​សេនា​តូច និង​ប៉ុស្តិ៍នគរបាល​ការពារ​តាម​ព្រំ​ដែនទឹក​-​គោក ចំណុះ​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ សម្រាប់​កិច្ចប្រតិបត្តិការ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អធិបតេយ្យភាព បូរណភាព​ទឹកដីជាដើម។​

​ក្នុងឱកាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន ក៏បាន​ណែនាំ​ដល់​នគរបាល​ការពារ​ព្រំដែន​គោក និង​ទឹក​ទាំងអស់​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ស្រម​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​ឲ្យ​ពួកយើង​ទាំងអស់​គ្រាន​ត្រូវ​ពាក់​ម៉ាស ត្រូវ​លាងដៃ​និង​សាប៊ូ ត្រូវ​បាញ់​អាល់កុល ឬ​ជែ ត្រូវ​រក្សា​គម្លាត​ពីគ្នា ត្រូវ​កាត់បន្ថយ​ការជួប​ជុំគ្នា​ជាដើម​នោះ​ផងដែរ​៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm