វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Mu ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ជប៉ុន​

2021/09/02 07:46:19 pm        513

​ជប៉ុន៖ ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ដំបូង​របស់​ខ្លួន​នៃ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ប្រភេទ​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​ស្ថិត​ក្នុង​បញ្ជី​យកចិត្តទុក​ដាក់​​របស់​អង្គការ​សុខភាព​ពិភពលោក​។

​ក្រសួងសុខាភិបាល​និយាយ​ថា ​អ្នកដំណើរ​ ២នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ឯ​ស្ថានីយ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​ព្រលានយន្តហោះ នៅ​អាកាសយានដ្ឋាន​ពីរ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស Mu​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អាមេរិក​ខាងត្បូង និង​អឺរ៉ុប​។​ អង្គការ​សុខភាព​ពិភពលោក​បាន​បន្ថែម​វីរុស​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Mu ចូល​ក្នុង​បញ្ជី​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ត្រូវ​បាន​យកចិត្តទុកដាក់​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។ ​ក្រុម​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​សិក្សា​ពី​ការ​បង្កើត​ហ្សែ​ន ​នៃ​សំណាក​ដែល​ប្រមូល​បាន​កាលពី​កន្លងទៅ​។​

​ពួកគេ​បាន​រក​ឃើញ​ថា ​ស្ត្រី​ម្នាក់​អាយុ​ខ្ទង់ ៤០​ឆ្នាំ​ដែល​បាន​មកដល់​អាកាសយានដ្ឋាន​ណា​រីតា ពី​អារ៉ាប់​រួម​កាលពី​ចុងខែ​មិថុនា និង​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់ ៥០​ឆ្នាំ​ដែល​បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​ហា​ណេ​ដាពី​ចក្រភព​អង់គ្លេស​ កាលពីដើម​ខែ​កក្កដា​បាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Mu នេះ​។ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Mu មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ក្នុង​ការ​គេច​ពី​ភាព​ស៊ាំ​ដែល​ផ្តល់​ដោយ​វ៉ាក់សាំង​។​ ទីភ្នាក់ងារ​នេះ​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​ នៅ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែមករា​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេលនោះ​មក​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​យ៉ាងតិច ៣៩៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm