កីឡា ៖ ក្រុមអនត្ថការី(អ្នកដែលធ្វើអំពើឥតប្រយោជន៍)បានវាយប្រហារបណ្តាញរថភ្លើងល្បឿនលឿន TGV របស់ប្រទេសបារាំងបង្កឱ្យមានភាពចលាចលនៅលើខ្សែរថភ្លើងដែលមមាញឹកបំផុតរបស់ប្រទេសនៅមុនពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះ
សកម្មភាពនេះបានកើតឡើង បើទោះបីជាប្រតិបត្តិការសន្តិសុខតឹងរ៉ឹងមានទាំងកងយោធា និងនគរបាលរាប់ម៉ឺននាក់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងណាមួយចំពោះការប្រកួតកីឡាសកលលោកក៏ដោយ។
ប្រតិបត្តិករផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថាមានអ្នកដុតបំផ្លាញប្រអប់សញ្ញានៅតាមបណ្តោយខ្សែតភ្ជាប់ទីក្រុងប៉ារីសជាមួយទីក្រុងដូចជា Lille នៅភាគខាងជើង Bordeaux នៅភាគខាងលិចនិង Strasbourg នៅភាគខាងកើតខណៈពេលដែលការវាយប្រហារមួយទៀតលើខ្សែ Paris-Marseille ត្រូវបានរារាំង។
មនុស្សរាប់សែននាក់ត្រូវបានកកស្ទះ។ ក្រុមហ៊ុនរថភ្លើងSNCF បានជំរុញឱ្យអ្នកដំណើរទាំងអស់ពន្យារពេលធ្វើដំណើរ។ ការជួសជុលកំពុងដំណើរការ ប៉ុន្តែចរាចរណ៍នឹងត្រូវរំខានយ៉ាងខ្លាំងរហូតដល់ចុងសប្តាហ៍៕





