
វត្តមានរបស់កងកម្លាំងសន្តិសុខ ត្រូវបានមើលឃើញនៅក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស នាថ្ងៃសុក្រនេះ បើទោះបីជាក្រុមបាតុករត្រូវបានបង្រ្កាបក៏ដោយ បន្ទាប់បាតុកម្មហិង្សា បានផ្ទុះឡើងកាលពីដើមខែនេះ ដែលបានចាប់ផ្តើមនៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ។
លោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina បានដាក់បំរាមគោចរទូទាំងប្រទេស កាលពីសប្តាហ៍មុន និងប្រើប្រាស់កងទ័ពដើម្បីបំបែកហ្វូងបាតុករប្រឆាំងហត្ថពលកម្ម(កូតា)ដែលបានសម្លាប់មនុស្សជិត ១៥០នាក់ ប៉ុន្តែកំហឹងប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី ពុំបានស្រាកស្រាន្តនោះឡើយ ។

នគរបាលត្រូវគេរាយការណ៍ថាបានបាញ់គ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងបាតុកររាប់ម៉ឺននាក់ ដែលនាំគ្នាចេញតវ៉ានៅតាមផ្លូវ ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល បានច្រានចោលការបាញ់គ្រាប់កាំភ្លើងពិត ប៉ុន្តែប្រភពព័ត៌មានពីមន្ទីរពេទ្យ បានឲ្យដឹងថា អ្នកដែលបានស្លាប់ និងរងរបួស ដោយសារត្រូវគ្រាប់កាំភ្លើង ៕